ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកិច្ចការនារីប្រកាន់ជំហរគាំទ្រប្រពន្ធដើម

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងកិច្ចការនារីនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គូសបញ្ជាក់ថាក្រសួងមានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់។

ក្រសួងកិច្ចការនារីចេញសេចក្តីជូនដំណឹងនេះដោយ កន្លងមកក្រសួងសង្កេតឃើញថា រាល់ពេលដែលលេចឡើងនូវបញ្ហាវិវាទគ្រួសារ តាមសារ ព័ត៌មាន ឬបណ្តាញទំនាក់ទំនងសង្គម តែងតែមានបុគ្គល ធ្វើការបញ្ចេញមតិ និងបកស្រាយ តាមទស្សនៈបុគ្គលខ្លួនឯង ដែលនាំឱ្យមានការភាន់ច្រឡំ និងពុំមែនជាទស្សនៈផ្លូវការឆ្លុះបញ្ចាំងពីគោលជំហររបស់ក្រសួងកិច្ចការនារីនោះទេ។

សេចក្តីជូនដំណឹងដដែលនោះបានឱ្យដឹងថា ក្រសួងកិច្ចការនារីមិនគាំទ្រនូវរាល់អំពើទាំងឡាយ ដែលនាំឱ្យបែកបាក់ អាប់ឱនកិត្តិយស បំផ្លាញសេចក្តីថ្លៃថ្នូរ សុភមង្គល និងភាពសុខដុមរមនារបស់គ្រួសារ និងសង្គម ព្រមទាំងប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

ក្រសួងកិច្ចការនារីបញ្ចាក់ថា ក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការលើកកម្ពស់ស្ថានភាព និងការពារសិទ្ធិស្ត្រីគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងមានជំនឿយ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្ដីថ្លៃថ្នូររបស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃគ្រួសារខ្មែរ ប្រកបដោយសុភមង្គល និងភាពសុខដុមរមនា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក