ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ម្ដាយអើយ! នៅដល់រតនគិរីហើយក៏មានទឹកឃ្មុំក្លែងក្លាយលក់ដែរ

រតនគិរី៖ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ និងដកហូតបានទឹកឃ្មុំក្លែងក្លាយដែលផលិតរួចប្រមាណ ២០០លីត្រ ទៅរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីចាត់ការទៅតាមនីតិវិធី។

ប្រតិបត្តិនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការដឹកនាំចង្អុលដោយស្នងការនគរបាលខេត្តរតនៈគីរិ និងដឹកនាំដោយផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ងិន ពេជ និងលោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច។

បើតាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគីរិ ចំណុចដែលកម្លាំងអាជ្ញាធរចុះបង្រ្កាបនោះ គឺស្ថិតនៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

ក្រៅពីទឹកឃ្មុំក្លែងក្លាយដែលសមត្ថកិច្ចរឹបអូសបាន វត្ថុតាងផ្សេងៗទៀត គឺម៉ូតូចំនួន ១៥គ្រឿង និងវត្ថុធាតុដើមសម្រាប់ផលិតមួយចំនួនក៏ត្រូវបានសមត្ថកិច្ចរឹបអូសបានផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីចាត់ការទៅតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក