ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារំពឹងថាឆ្នាំនេះនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរចិន ១លាននាក់

សៀមរាប៖ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ពី៣ ទៅ៤លាននាក់។ ជាមួយគ្នានេះកម្ពុជាក៏រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរចិនពី ៨០ម៉ឺន ទៅ ១លាននាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមទទួលទេសចរចិន (China Ready) អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោក សុខ សង្វារ បានលើកឡើងថា ទេសចរចិនប្រមាណ ៣០ភាគរយ នឹងរំពឹងថាមកទស្សនាខេត្តសៀមរាប ខណៈឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨ ៧៦៣នាក់ កើនឡើង ២៣៧,១៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។

លោក សុខ សង្វារ បញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

អនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់អំពីដំណឹងថ្មីបំផុតដែលទទួលបានពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន អំពីការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនពី១៣០$ មកត្រឹម៥០$វិញ ហើយក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន។

គួរឱ្យដឹងដែរថា កិច្ចប្រជុំនៅថ្ងៃទី១៦ ខែកុម្ភៈ នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយការត្រៀមទទួលទេសចរចិនមកខេត្តសៀមរាបនៅដើមខែមីនា ឆ្នាំ២០២៣ និងជំរុញប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិនពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិនតាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ព្រមទាំងដើម្បីប្រមូលបញ្ហាប្រឈមនានារបស់ប្រតិបត្តិករទទួលទីផ្សារចិនក្នុងខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក