កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

សម្តេចតេជោ បង្ហោះរូបថតមួយសន្លឹកភ្ជាប់ជាមួយនឹងខ្លឹមសារផ្អែមល្អែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារសៀលម៉ោងជាង២ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតមួយសន្លឹកកាលពីសម្តេចនៅវ័យកណ្តាល ប៉ុន្តែសម្តេចមិនចាំថារូបថតនោះថតនៅពេលណា និងថតនៅកន្លែងណាឡើយ។

សម្តេចតេជោបានសរសេរសារក្នុងហ្វេសប៊ុកផ្លូវការដូច្នេះថា៖ «ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថាថតនៅពេលណានិងកន្លែងណា? តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ»

សម្តេចតេជោបន្ថែមថា៖ «ឯរូបកាយមិនស្អាតតែក៍មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថាខ្ញុំជាបុរសសង្ហានិងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួលយកខ្ញុំជាប្តី។ ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាតជាងគេលើលោកនេះទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធដែរ។ រីករាយចុងសប្តាហ៍»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក