ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីបេឡារុស្សអះអាងថា ករណីតែមួយគត់ដែលបេឡារុស្សអាចចូលរួមសង្គ្រាមជាមួយរុស្សី

បេឡារុស្ស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈនេះថា លោកនឹងបញ្ជាឱ្យកងទ័ពរបស់លោករួមដៃជាមួយកងទ័ពរបស់សម្ព័ន្ធមិត្តរុស្សីប្រយុទ្ធតែម្តង ក្នុងករណីដែលបណ្តាប្រទេសផ្សេងៗណាមួយហ៊ានបើកការវាយប្រហារមកលើប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌៌មានរដ្ឋ Belta របស់បេឡារុស្ស។

លោក Lukashenko ដែលកន្លងមកបានព្យាយាមអះអាងបដិសេធដដែលៗចំពោះការអះអាងរបស់រដ្ឋាភិបាលទីក្រុងគៀវ (Kyiv) និងបណ្តាប្រទេសលោកខាងលិចថា ប្រទេសរបស់លោកប្រឈមនឹងការអូសទាញចូលទៅក្នុងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ប៉ុន្តែលោកក៏បានបញ្ជាក់ថាលោកគ្រោងនឹងមានជំនួបជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នាចុងសប្តាហ៍នេះ។ 

សារព័ត៌មាន Belta បានដកស្រង់សំដីរបស់លោក Lukashenko មកចុះផ្សាយយ៉ាងដូច្នេះថា លោកបានត្រៀមខ្លួនរួចរាល់ក្នុងការប្រយុទ្ធរួមជាមួយកងទ័ពរុស្សីពីដែនដីរបស់បេឡារុស្សក្នុងករណីតែមួយគត់គឺក្នុងករណីដែលមានកងកម្លាំងទាហានបរទេសណាមួយចូលមកលើដែនដីរបស់យើង និងសម្លាប់ប្រជាជនបេឡារុស្សណាម្នាក់។ លោកបន្តថា ប្រសិនបើពួកគេប្រព្រឹត្តការឈ្លានពានប្រឆាំងនឹងបេឡារុស្ស ការឆ្លើយតបនឹងធ្ងន់ធ្ងរបំផុត ហើយសង្រ្គាមនឹងកើតឡើងដោយខុសធម្មតាទាំងស្រុង។ 

គួរបញ្ជាក់ថា រុស្សីបានប្រើបេឡារុសធ្វើជាទីតាំងមួយសម្រាប់ការលុកលុយពេញទីរបស់ខ្លួនទៅលើអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានផ្តើមការវាយប្រហារចេញពីបេឡារុស្សទៅលើអ៊ុយក្រែនសំដៅទៅលើរដ្ឋធានីគៀវ ប៉ុន្តែការឈ្លានពាននោះបានរងបរាជ័យ។ ភាពច្របូកច្របល់នៃសកម្មភាពយោធា និងសមយុទ្ធទ័ពអាកាសរួមគ្នារវាងរុស្ស៊ី និងបេឡារុស្សកាលពីដើមឆ្នាំនេះ បានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញថាទីក្រុង Minsk អាចកំពុងរៀបចំខ្លួនដើម្បីដើរតួយ៉ាងសកម្មនៅក្នុងជម្លោះរវាងរុស្សី និងអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក