លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

បវរកញ្ញាកម្ពុជាឈ្នះវគ្គ «ឈុតតំណាងជាតិ» ក្នុងកម្មវិធី Miss Charm International 2023

វៀតណាម៖ ពិតជាអស្ចារ្យណាស់ដែលកម្ពុជាបានឈ្នះក្នុងការបង្ហាញឈុតតំណាងជាតិ ក្នុងការកម្មវិធីប្រកួតបវរកញ្ញាជាបន្តបន្ទាប់ ជាក់ស្តែងកាលពីម្សិលមិញនេះបវរកញ្ញាតំណាងកម្ពុជាមួយរូបទៀតហើយ បានឈ្នះក្នុងវគ្គបង្ហាញឈុតតំណាងជាតិក្នុងកម្មវិធី Miss Charm International 2023 នៅប្រទេសវៀតណាម។

បវរកញ្ញាតំណាងកម្ពុជា កញ្ញា ប៊ី សុធារី ក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Charm International 2023 ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ នៅប្រទេសវៀតណាម បានឈ្នះក្នុងវគ្គប្រកួតបង្ហាញឈុតតំណាងជាតិ ដោយកញ្ញាបានគ្រងឈុត រាជនីមយូរ៉ា ដែលបង្ហាញពីសត្វក្ងោកតំណាងអោយភាពបរិសុទ្ធ ជាប្រភេទសត្វបក្សីរោមខ្លួនស្អាតលើសអស់សត្វនាៗ សម្បូរបំផុតនៅក្នុងខេត្តប៉ៃលិននៃប្រទេសកម្ពុជា ខ្មែរតាំងពីបុរាណបានបង្កើតរបាំទាក់ទងនឹងសត្វក្ងោករបស់កម្ពុជាផងដែរ។

បើទោះជាបវរកញ្ញាតំណាងកម្ពុជាមិនបានឈ្នះចូលក្នុងលំដាប់រង ឬ ទទួលមកុដយ៉ាងក្តី ក៏បវរកញ្ញារូបនេះបានខិតខំប្រឹងប្រែងប្រកួតបង្ហាញសមត្ថភាពគ្រប់វគ្គប្រកួតបានយ៉ាងល្អ ដោយមានអ្នកគាំទ្រកញ្ញាទាំងជាតិ និង អន្តរជាតិទទួលស្គាល់សមត្ថភាពបវរកញ្ញាកម្ពុជារូបនេះ។ ដោយឡែក ម្ចាស់មកុដបវរកញ្ញា Miss Charm International 2023 បានទៅលើបវរកញ្ញាតំណាងប្រទេសប្រេស៊ីល។

គួរឱ្យកត់សម្គាល់ថា កម្មវីធីប្រកួតបវរកញ្ញាមួយរយៈក្រោយមកនេះ កម្ពុជាបានឈ្នះក្នុងឈុតតំណាងជាតិជាបន្តបន្ទាប់ ដែលធ្វើឱ្យអន្តរជាតិបានស្គាល់ បានដឹងពីជាតិខ្មែរ និងប្រទេសកម្ពុជាកាន់តែច្រើនតាមរយៈកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិនេះ ខណៈឈុតតំណាងជាតិនីមួយៗគឺតែងតែបង្ហាញពីវប្បធម៌ ប្រពៃណី សាសនា សង្គមពីប្រទេសរបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក