ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Antonio Conte នឹងបន្តអវត្តមានក្នុងជំនួប Spur ជួប West Ham

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Tottenham Hotspur លោក Antonio Conte នឹងខកខានការដឹកនាំក្រុមរបស់លោកនាជំនួបក្នុងទឹកដីដែល Spur នឹងត្រូវទទួលស្វាគមន៍ West Ham United នាកីឡដ្ឋាន New Tottenham Hotspur នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ ខណៈដែលលោកកំពុងបន្តសម្រាកឱ្យបានធូរស្រាលពីការវះកាត់ប្រមាត់នាពេលថ្មីៗនេះ

គួរប​ញ្ជាក់ថា លោក Antonio Conte កំពុងបន្តស្នាក់នៅនាប្រទេសអ៉ីតាលីនៅឡើយ បន្ទាប់ពីក្រុមរបស់លោកចាញ់ AC Milan ១-០ នាការប្រកួតវគ្គ ១៦ក្រុមចុងក្រោយពាន UEFA Champions League កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងមក។ ក្លិប Tottenham Hotspur បានចេញសេចក្តីថ្លែងការណ៍មួយថា៖ "បន្ទាប់ពីការត្រួតពិនិត្យជាប្រចាំលើការវះកាត់នៅក្នុងប្រទេសអ៉ីតាលីកាលពីថ្ងៃពុធ លោក Antonio Conte នឹងស្នាក់នៅផ្ទះជួបជុំជាមួយគ្រួសាររបស់លោកដើម្បីបន្តសម្រាកឱ្យជាសះស្បើយពេញលេញពីការវះកាត់ថង់ទឹកប្រមាត់ថ្មីៗនេះរបស់លោក"។ ក្លិបបន្ថែមថា សុខភាពគឺជាភាពចាំបាច់និងសំខាន់បំផុតដោយគ្រប់គ្នាក្នុងក្លិបសូមជូនពរឱ្យលោក Conte ឆាប់បានជាសះស្បើយ។ 

គ្រូបង្វឹកវ័យ ៥៣ឆ្នាំរូបនេះបានអវត្តមានក្នុងគ្រាដែល Tottenham Hotspur បានយកឈ្នះ Manchester City ១-០ កាលពី១១ថ្ងៃមុន និងបានត្រឡប់មកដឹកនាំវិញគ្រាដែល Spur ចាញ់ Leicester City ធ្ងន់ធ្ងរ ៤-១។ អំឡុងការអវត្តមានរបស់លោក Conte នេះក្រុមធំនឹងត្រូវដឹកនាំជាបណ្តោះអាសន្នដោយលោក Cristian Stellini ដែលជាគ្រូជំនួយ។ 

គួររំឮកថា កិច្ចសន្យារបស់លោក Antonio Conte ជាមួយក្លិប Tottenham Hotspur នឹងអស់សុពលភាពនាខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែក្លិបមានលក្ខខណ្ឌអាចបន្តកិច្ចសន្យាបានមួយរដូវកាលបន្ថែមទៀត។ បច្ចុប្បន្ននេះក្លិប Tottenham កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌ Premier League៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក