ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខែមករា ពន្ធដារប្រមូលចំណូលពន្ធបានប្រមាណ ៣០០លានដុល្លារ

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធ អាករគ្រប់ប្រភេទបានចំនួនប្រមាណ ៣០០លានដុល្លារ ស្មើនឹង៨,៤២ភាគរយនៃផែនការច្បាប់ស្តីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធដែលប្រមូលបានប្រចាំខែមករានេះ បើធៀបនឹងចំណូលពន្ធប្រចាំខែធ្នូ ឆ្នាំ២០២២ គឺកើនឡើងចំនួន ១២,៣៦លានដុល្លារ ស្មើនឹង ៤,២៩ភាគរយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូល ២០,៧៣ភាគរយ អាករលើតម្លៃបន្ថែម ៨,៥៧ភាគរយ និងពន្ធលើប្រាក់បៀវត្ស ១៨,០៧ភាគរយ។

អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការផ្សព្វផ្សាយ និងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធពីវិស័យល្បែង និងកាស៊ីណូ។ បន្តអនុវត្តវិធានការទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ឬដោះស្រាយឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ពន្ធដារនឹងបន្តអនុវត្តវិធានការចុះអង្កេតសហគ្រាសតាមដងផ្លូវ និងវិធានការចុះអង្កេតអចលនទ្រព្យ និងបន្តពង្រឹង និងពង្រីកវិសាលភាពអនុវត្តយន្តការបោះពុម្ពវិក្កយបត្រពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងចែកជូនដល់គេហដ្ឋានរបស់អ្នកជាប់ពន្ធឱ្យបានដល់អ្នកជាប់ពន្ធទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក