ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអ៉ីរ៉ង់ អំពាវនាវឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចអំឡុងទស្សនកិច្ចនៅចិន

អ៉ីរ៉ង់៖ ប្រធានាធិបតីចិនលោក Xi Jinping និងសមភាគីអ៉ីរ៉ង់លោកប្រធានាធិបតី Ebrahim Raisi បានអំពាវនាវកាលពីថ្ងៃទី១៦ ខែកុម្ភៈ សម្រាប់ការដកទណ្ឌកម្មលើអ៉ីរ៉ង់ ដោយថាជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀងអន្តរជាតិដែលជាប់គាំងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

បន្ថែមពីនេះនៅក្នុងសេចក្តីថ្លែងការរួមគ្នាមួយរវាងលោក Xi Jinping និងលោក Ebrahim Rais ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃក្នុងប្រទេសចិន លោកប្រធានាធិបតីចិន ក៏បានយល់ព្រមទទួលការអញ្ជើញឱ្យធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៉ីរ៉ង់វិញផងដែរ ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ទំនាក់ទំនងផ្លូវរដ្ឋនៃប្រទេសទាំងពីរ។ 

មេដឹកនាំនៃប្រទេសទាំងពីរក៏បានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដែលគេស្គាល់ថាជាផែនការសកម្មភាពទូលំទូលាយរួម ដែលអ៉ីរ៉ង់បានយល់ព្រមជាមួយប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផងដែរនោះ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែក្រោយមកនៅក្នុងឆ្នាំ២០១៨  ប្រធានាធិបតីអាមេរិកដែលកាលណោះក្រោមការដឹកនាំរបស់លោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ហើយបានបញ្ជាឱ្យដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៉ីរ៉ង់។ យ៉ាងណាក្តី នៅក្នុងឆ្នាំ២០២១ លោកប្រធានាធិបតី Joe Biden ធ្លាប់បានថ្លែងថា សហរដ្ឋអាមេរិកនឹងត្រលប់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ ក្នុងលក្ខខណ្ឌមួយចំនួនដែលអ៉ឺរ៉ង់ត្រូវអនុលោមតាមប៉ុន្តែការចរចានេះត្រូវបានជាប់គាំង។ 

ចិន និងអ៉ីរ៉ង់បានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្ម និងការធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៉ីរ៉ង់ គឺជាធាតុផ្សំដ៏សំខាន់នៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងនេះ។ កាលពីថ្ងៃអង្គារ លោក Xi បានប្រាប់ទៅកាន់លោក Raisi ថា ប្រទេសចិននឹង "ចូលរួមក្នុងន័យស្ថាបនា" ក្នុងកិច្ចចរចាដើម្បីបន្តការពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀង ខណៈដែលចិនបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះអ៉ីរ៉ង់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក