ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា និងថៃ នឹងខិតខំរួមគ្នាសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ១៥ពាន់លាន ដុល្លារនៅឆ្នាំ២០២៥

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា លោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) បានជួបពិភាក្សាអំពីភាពជាដៃគូទ្វេភាគី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន។

ក្នុងជំនួបទ្វេភាគីនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំងច្រកព្រំដែនអន្តរជាតិផងដែរ។

ប្រទេសទាំងពីរបានបង្ហាញការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរជាបន្ថែមទៀត។

ជាមួយគ្នានេះភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។

ទន្ទឹមនេះ ប្រទេសទាំងពីរនឹងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដោយពុំចាំបាច់រង់ចាំការបញ្ចប់ការងារកំណត់ព្រំដែន នោះឡើយ ខណៈអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងរៀបចំឯកសារ ស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល ៣ឆ្នាំ បន្ទាប់ (២០២៣-២០២៥)។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើប្រទេសថៃបន្តផ្តល់ការយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបន្តផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា។

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាបានជម្រាបជូនអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី នៅប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះផងដែរ៕

គូសបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២២ សម្រេចបានទំហំប្រមាណ៤,៦៦៤លានដុល្លារអាមេរិក កើនឡើង១៤.២៣ភាគរយ បើធៀបនឹងឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក