ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ផែង វណ្ណៈប្រាប់អ្នកសារព័ត៌មាន VOD អាចដាក់ពាក្យបណ្តឹងបាន បើយល់ថាពាក្យពេចន៍ដែលលោកប្រើគឺខុសច្បាប់

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានអញ្ជើញមកកាន់ក្រសួងព័ត៌មាន ដោយបង្ហាញលិខិតចំហមួយឆ្លើយតបនឹងអង្គការសង្គមស៊ីវិលចំនួន៤០ ដែលផ្ញើរមកកាន់ក្រសួងចំនួន៤ ទាមទារឱ្យចាត់វិធានការមកលើលោកចំពោះការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន។

លិខិតចំហរបស់លោក ផែង វណ្ណៈ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ សរសេរបង្ហោះឱ្យដឹងនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកនាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ផែង វណ្ណៈ បានរៀបរាប់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានលិខិតចំហមួយច្បាប់ចំនួន ២ទំព័ររបស់អង្គការសង្គមស៊ីវិលចំនួន៤០ បានផ្ញើរឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យចាត់វិធានការតឹងរ៉ឺងមកលើរូបលោកក្រោយពីលោកបានប្រើភាសាអសុរោះមកលើស្ត្រីអ្នកសារព័ត៌មាន VOD ម្នាក់។

លោកថ្លែងដូច្នេះថា៖ «ក្នុងការសរសេរអត្ថបទនោះខ្ញុំទទួលស្គាល់ថា ការលើកឧទាហរណ៍របស់ខ្ញុំ ពិតជាមានពាក្យពេជន៍មិនសូវសមរម្យពិតមែន។ តែករណីនេះ ជាករណី បុគ្គលរវាងខ្ញុំជាពលរដ្ឋម្នាក់ ជាមួយអ្នកធ្វើ អត្ថាធិប្បាយ វិទ្យុ VOD តែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា បើគ្មានភ្លើងក៏គ្មានផ្សែងដែរ ហើយការសរសេរ អត្ថបទនោះគឺសរសេរក្នុងនាមពលរដ្ឋម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនខ្ញុំ ដោយខ្ញុំបាទមិនបានប្រើវេបសាយ ឬទំព័រហ្វេសប៊ុកផ្លូវការដែលចុះបញ្ជីនៅក្រសួងព័ត៌មាននោះទេ»

លោក ផែង វណ្ណៈ ប្រាប់ទៅស្ត្រីអ្នកសារព័ត៌មាន ប្រសិនជាយល់ថាលោកប្រើពាក្យពេចន៍ទាំងនេះខុសច្បាប់ អាចដាក់ពាក្យប្តឹងតាមផ្លូវមកលើរូបលោកទៅតុលាការបាន។

លោកបានផ្តាំទៅអង្គការសង្គមស៊ីវិលទៅវិញថាគួរចំណាយពេលបង្កើតវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ជ្រកក្រោមស្លាកសារព័ត៌មាន ឯករាជ្យ ដើម្បីឱ្យពួកគេងាកមកគោរពច្បាប់ គោរពវិជ្ជាជីវៈសារព័ត៌មាន និងកុំធ្វើជាឧបករណ៍បម្រើនយោបាយបរទេសដើម្បីបំបែកបំបាក់ជាតិខ្មែរ។

ក្រសួងកិច្ចការនារី នាថ្ងៃទី១៧ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ដែលផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរទ្រូងរបស់ប្រទេសជាតិ។

ក្រសួងកិច្ចការនារី បានអំពាវនាវដល់បុគ្គល ដែលមានវិវាទនឹងគ្នា ឱ្យប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក