ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីផ្ដាំទៅអង្គការសង្គមស៉ីវិលមួយចំនួនឈប់ចោទរឿងស្ដង់ដារពីរជាមួយរដ្ឋាភិបាលទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅដល់អង្គការសង្គមស៊ីវិលមួយចំនួនដែលទទួលលុយពីបរទេសឲ្យឈប់និយាយរឿងថារដ្ឋាភិបាលប្រើប្រាស់ស្តង់ដារពីរតទៅទៀត ខណៈពេលដែលអង្គការទាំងនោះហាក់បីដូចជាមើលឃើញតែមួយចំហៀង។

សម្ដេចលើកឡើងបែបនេះដោយបានប្រៀបធៀបនូវការប្រមាថមើលងាយពីរ ដែលធ្វើឡើងចំពោះប្អូនថ្លៃស្រីរបស់សម្ដេច និងអ្នកកាសែតអតីតសារព័ត៌មានអនឡាញ VOD។

សម្ដេចតេជោបានលើកឡើងថា លោក ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនសុីលុយបរទេសទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មាន ខណៈក្រុមអង្គការទាំងនេះស្ងាត់ជ្រាបករណីការប្រមាថមើលងាយមកលើប្អូនថ្លៃស្រីរបស់សម្ដេច។

សម្ដេចថា៖ «អ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់ រាប់មុឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?»

សម្ដេចតេជោបានផ្ដាំទៅអង្គការទាំងនោះឲ្យចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។

សម្ដេចបានសរសេរទាំងរំលងអធ្រាតម៉ោង១និង៤៩នាទីយប់ចូលថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២៣៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក