ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ជិន ម៉ាលីន៖ គីង្គក់ លក់ថ្នាំស្រែង ហើយមកបង្រៀនកម្ពុជា ដោយសូត្រទ្រឹស្តី «Justice delayed, Justice denied»

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌និងគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានលើកឡើងថា វាជារឿងដ៏ចម្លែកមួយដែលការឃុំខ្លួនបណ្តោះអាសន្ននៅអាមេរិក មានរយៈពេលជិត ២៨ឆ្នាំ ហើយដំណើរការក្តីអូសបន្លាយជិត ៣ទសវត្ស ប៉ុន្តែគ្មានអ្នកច្បាប់ ឬអ្នកសិទ្ធិមនុស្សលោកខាងលិចនាំគ្នាលើកឡើងអំពីរឿងនេះ។

លោក ជិន ម៉ាលីន បានសរសេរនៅលើ facebook page របស់លោកនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការលើកឡើងរបស់អ្នកច្បាប់មួយចំនួនក៏ដូចជាអ្នកសិទ្ធិមនុស្សលោកខាងលិចហាក់បីដូចជាមានចេតនាចាប់កំហុសនិងសំដៅទៅលើប្រទេសកម្ពុជា ខណៈសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់បានដំណើរការក្ដីនិងកាត់ក្ដីលើមនុស្សដែលគ្មានកំហុសអស់រយៈពេល ២៨ឆ្នាំ។

លោកថា៖ «វាជារឿងដ៏ចម្លែកមួយដែលការឃុំខ្លួនបណ្តោះអាសន្ននៅអាមេរិក មានរយៈពេលជិត ២៨ឆ្នាំ ហើយដំណើរការក្តីអូសបន្លាយជិត ៣ទសវត្ស ប៉ុន្តែគ្មានអ្នកច្បាប់ ឬអ្នកសិទ្ធិមនុស្សលោកខាងលិចនាំគ្នាលើកឡើងអំពីរឿងនេះ តែបែរជាលើកឡើងតាមបែបរអ៊ូរទាំ ចំពោះចំណាត់ការសំណុំរឿងខ្លះនៅកម្ពុជា ដែលតុលាការបានដំណើរការតាមនីតិវិធីច្បាប់របស់ខ្លួនយ៉ាងត្រឹមត្រូវ ដោយទើបប្រើពេលវេលា អស់ប្រមាណ៥-៦ឆ្នាំប៉ុណ្ណោះ ខណៈដែលជនជាប់ចោទ ក្នុងសំណុំរឿងខ្លះ មិនស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ជិត ៣ទសវត្សដូចនៅអាមេរិកផង»

គួរឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ តុលាការទីក្រុង St. Louis នៃរដ្ឋ Missouri សហរដ្ឋអាមេរិកបានសម្រេចដោះលែងលោក Lamar Johnson មានអាយុ ៥០ឆ្នាំឲ្យមានសេរីភាពវិញបន្ទាប់ពីឃុំខ្លួន និងដំណើរការក្ដីអស់ ២៨ឆ្នាំមក។ ចៅក្រមបានបញ្ជាក់ថា ការសម្រេចនេះគឺបន្ទាប់ពីសាក្សី ២រូប បានផ្ដល់ភស្តុតាងយ៉ាងច្បាស់ និងគួរឱ្យទុកចិត្តបានថាលោក Johnson គ្មានពិរុទ្ធភាពលើបទឃាតកម្ម ដែលបានកើតឡើងកាលពីឆ្នាំ១៩៩៤ នោះទេ។

លោក Lamar Johnson ត្រូវបានតុលាការក្នុងរដ្ឋ Missouri ផ្ដន្ទាទោសដាក់ពន្ធនាគារពីបទសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ Marcus Boyd កាលពីឆ្នាំ១៩៩៤ ទោះបីលោកបានបដិសេធការចោទប្រកាន់ និងអះអាងថាលោកមិនបាននៅផ្ទះ នៅពេលដែលការបាញ់ប្រហារនេះកើតឡើងនោះក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក