ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តកំពតថា ការនាំចេញចេកអំបូងលឿងពីខេត្តកំពតទៅទីផ្សារបរទេសមានលក្ខណៈល្អប្រសើរ

ភ្នំពេញ៖ ក្រៅពីដំណាំទុរេន ម្រេច និងដូង ជាដំណាំដែលមានសក្តានុពលក្នុងខេត្តកំពតសម្រាប់នាំចេញទៅក្រៅប្រទេស ដំណាំចេកអំបូងលឿងក៏ជាដំណាំសម្រាប់នាំចេញទៅទីផ្សារបរទេសមានលក្ខណៈល្អប្រសើរផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តកំពត» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានក្រុមហ៊ុនដាំចេក និងនាំចេញចេកទៅទីផ្សារបរទេសចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុនវើដ៍ទ្រីស្តារអិនធើធែនមែនខេមបូឌា របស់ឧកញ៉ា សូ ងួន និងក្រុមហ៊ុន Longmate របស់ឧកញ៉ា ហ៊ុន ឡាក់។

បើតាមប្រធានមន្ទីរកសិកម្មខេត្តកំពត ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនដែលដាំចេកនៅខេត្តកំពតទាំងពីរនេះបាន នាំចេញចេកទៅក្រៅប្រទេសចំនួនជាង ២០ម៉ឺនតោន។ បច្ចុប្បន្នផ្ទៃដីដាំចេកអំបូងលឿងក្នុងខេត្តកំពតមានទំហំ ១ ០៦៣ហិកតា ហើយផ្ទៃដីដែលប្រមូលផលបានគឺមានចំនួន ៦៦១ហិកតា ក្នុងនោះប្រមូលទន្និផល ក្នុងមួយហិកតាចំនួន ៤៣តោន។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានបញ្ជាក់បន្ថែមពីលើលោកប្រធានមន្ទីរកសិកម្មខេត្តថា ក្រុមហ៊ុនទាំងពីរនេះក្នុងមួយខែៗនាំចេញទៅទីផ្សារបរទេសចំនួនជាង ២ពាន់តោន។ លោកអះអាងថា ក្រុមហ៊ុនទាំងពីរនេះកំពុងតែមានការជំរុញបន្ថែមលើការដាំដុះ និងការនាំចេញទៅបរទេស។

បើតាមលោក ម៉ៅ ធនិន ក្រុមហ៊ុនដាំចេក និងនាំចេញចេកទាំងពីរនេះបានផ្តល់ការងារដល់ពលរដ្ឋក្នុងខេត្តកំពតចំនួនជាង២ពាន់នាក់។

លោកគូសបញ្ជាក់ថា ដំណាំចេកខេត្តកំពត គឺស្រោចស្រពដោយប្រើទឹកជ្រោះ រួមទាំងគួបផ្សំនឹងកត្តាអាកាសធាតុ និងកត្តាដីផងដែរ ដែលធ្វើឱ្យដំណាំចេកមួយនេះមានឱរសជាតិផ្អែមមត់ និងក្រអូប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក