ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់

ភ្នំពេញ៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺរកែល បានរៀបរាប់អំពីទឹកជំនន់ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃអឺរ៉ុបខាងលិចថាជាការគួរឱ្យភ័យខ្លាច។ ចំនួនអ្នកស្លាប់នៅទូទាំងតំបន់បានកើនឡើងដល់ជាង ១៨៨នាក់ដែលភាគច្រើននៅតំបន់បាវ៉ារៀរបស់អាល្លឺម៉ង់។

នៅក្នុងលិខិតផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់អធិការបតីសហព័ន្ធអាល្លឺម៉ង់លោកស្រី អេនជេឡា មឺរកែល នៅយប់ថ្ងៃច័ន្ទនេះ សម្តេចបានមានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North_Rhine-Westphalia និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឱ្យមានការបាត់បង់អាយុ ជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឲ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបាន បង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត”។

ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តី អាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកស្រីអធិកាបតី និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និង បានជូនពរដល់អ្នករងរបួសបានឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួនឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។

នេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលជិត ៦០ឆ្នាំ។ ទឹកជំនន់នៅអ៊ឺរ៉ុបបានចាប់ផ្តើមកាលពីថ្ងៃពុធហើយបានជន់លិចប្រទេសអាល្លឺម៉ង់ហូឡង់អូទ្រីសនិងបែលហ្ស៊ិក។ សហគមន៍ទាំងមូលត្រូវបានកាត់ផ្តាច់ដោយគ្មានថាមពលអគ្គីសនីឬទំនាក់ទំនង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក