ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ ១១ចំណុចជាទិសដៅបន្តសម្រាប់ក្រសួងសាធារណការក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់ក្រសួងសាធារណការខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឱ្យបានកាន់តែមានប្រសិទ្ធភាព។

ថ្លែងជាតំណាងនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ចំនួន ១១ចំណុចដល់ក្រសួងសាធារណការក្នុងការកំណត់នូវការងាររបស់ខ្លួនក្នុងឆ្នាំ២០២៣នេះដោយរួមមាន ការធ្វើឱ្យសម្រេចបាននូវផែនការមេស្ដីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលបានដាក់ក្នុងគម្រោងអទិភាពជាពិសេសផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ គម្រោងផ្លូវដែកអាទិភាព។ ជាមួយគ្នានោះត្រូវគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានផ្ដោតការយកចិត្តទុកដាក់ផងដែរក្នុងឆ្នាំ២០២៣លើ ការអនុម័តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ការប្រើប្រាស់យានយន្តអគ្គិសនី ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែឱ្យកាន់តែប្រសើរ។

ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហានៅឡើយលោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញការផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពចរាចរណ៍ និងការពង្រឹងអនុវត្តច្បាប់ លើសពីនេះដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងលោកក៏ជំរុញឱ្យមានការរៀបចំច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកនិងកំពង់ផែ និងច្បាប់ស្ដីពីផ្លូវដែកផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក៏បានជំរុញដល់ក្រសួងសាធារណការបន្តការបណ្ដុះបណ្ដាលធនធានមនុស្សថ្នាក់ឧត្តម និងវគ្គជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូនបន្តទៀត ជាមួយនឹងការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកថា៖ «ខ្ញុំសូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះទិសដៅការងារ ឆ្នាំ ២០២៣ ហើយខ្ញុំមានជឿជាក់យ៉ាងមុខមាំថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាន នូវទិសដៅការងារ ឆ្នាំ២០២៣ នេះ បានយ៉ាងពិតប្រាកដ»។

គួរឱ្យដឹងផងដែរថា ក្រសួងសាធារណការបានរៀបចំសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ រយៈពេល១ថ្ងៃ ថ្ងៃទី១៥ ខែកុម្ភៈ ដែលបានបង្ហាញលទ្ធផលសម្រេចរបស់ក្រសួងបានជាច្រើនក្នុងឆ្នាំកន្លងទៅដោយបានបញ្ចប់ដោយជោជ័យនូវគម្រោងជាច្រើន ខណៈនៅឆ្នាំ២០២៣ នេះក្រសួងក៏នឹងបន្ថែមការងារជាច្រើនសម្រាប់បន្តការងារជាបន្តទៀតផងដែរ។

រដ្ឋមន្ត្រីសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាលទ្ធផលដែលសម្រេចបាននេះគឺដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ និងស្ថិរភាពនយោបាយពិតប្រាកដនៅកម្ពុជា និងប្ដេជ្ញាធ្វើឱ្យសម្រេបាននូវការងារបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។

លោកបន្ថែមថា៖ «ឆ្នាំ២០២៣ ជាឆ្នាំបន្ដលើកកម្ពសល់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍន៍ធនធានមនុស្ស។ ការកំណត់យកប្រធានបទនេះមកធ្វើជាទិសដៅរួមគឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន និងយោងតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល»។

បើតាមឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ជាវិស័យអាទិភាពនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ការចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ខណៈដែលកម្ពុជាបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងកើនឡើងដល់ប្រមាណ ៥,៦%ក្នុងឆ្នាំ២០២៣នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក