ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្មេងទំនើងមួយហ្វូងនៅបាត់ដំបងដឹកដាវស្វែងរកដៃគូរប្រយុទ្ធត្រូវឃាត់ខ្លួនទាន់

បាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់ដំបងបានប្រទះឃើញក្មេងទំនើង ១ក្រុម មានគ្នា ៥នាក់ប្រដាប់ដោយកាំបិត បំពង់ទីប និងពូថៅ ទើបសមត្ថកិច្ចនគរបាលបានឃាត់ពិនិត្យនិងនាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណីដែលពួកគេកំពុងដឹកសម្ភារៈខាងលើ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅលើផ្លូវសាធារណៈស្ថិតនៅចំណុចភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ដែលមានអាយុពី១៥ ដល់១៨ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីនាំខ្លួនសាកសួរ ពួកគេបាននិយាយរៀបរាប់ថា មូលហេតុដែលក្រុមគេជិះម៉ូតូដឹកកាំបិត -បំពង់ទីប និងពូថៅ ធ្វើដំណើរក្នុងពេលយប់នេះគឺក្នុងគោលបំណងទៅកាប់លើគូរទំនាស់ដែលគូរទំនាស់នោះបានប្រើប្រាស់ដុំថ្មគប់មកលើក្រុមរបស់ខ្លួនដែលកំពុងជិះម៉ូតូនៅតាមផ្លូវនៅរាត្រីនេះប៉ុន្តែការគប់នោះមិនបានបង្ករបួសស្លាកស្នាមដល់ក្រុមខ្លួននោះទេ តែដោយការឈឺចុកចាប់ក្នុងចិត្តចំពោះទង្វើរបស់ក្រុមនោះ ពួកខ្លួនមិនអាចសំងំដេកឱ្យលក់បានទេ ក៏ប្រដាប់ដោយសម្ភារៈប្រយុទ្ធខាងលើ ហើយជិះម៉ូតូស្វែង រកគូរប្រយុទ្ធទាំងកណ្តាលរាត្រីតែម្តង ប៉ុន្តែមិនទាន់ស្វែងរកគូរប្រយុទ្ធឃើញផង ក៏ត្រូវសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួននិងនាំយកមកធ្វើការសាកសួរតែម្តង។

ជាមួយការឃាត់ខ្លួនមហាជនបានលើកឡើងថា សំណាងហើយដែលសមត្ថកិច្ចឃាត់ក្រុមនេះបានមុនពេលពួកគេទៅដល់គោលដៅធ្វើសកម្មភាព បើមិនដូច្នេះទេមិនដឹងថានឹងមានអ្នកទទួលរងគ្រោះប៉ុន្មាននាក់ ដែលនឹងទទួលរងនូវផ្លែដាវដ៏មុតស្រួចនិងវត្ថុប្រយុទ្ធដ៏រឹងមាំដទៃទៀតនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក