លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ក្រសួងសុខាភិបាល ជ្រើសរើសមន្រ្តីរាជការ ២០០នាក់ ចូលបម្រើការការងារនៅ «មន្ទីរពេទ្យជាតិតេជោសន្តិភាព»

ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រូវការជ្រើសរើសមន្ត្រីរាជការចំនួន ២០០នាក់បន្ថែមទៀត តាមរយៈការប្រឡងប្រជែង ឱ្យចូលបម្រើការងារនៅ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» សម្រាប់ឆ្នាំ២០២៣នេះ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣។

ក្រសួងសុខាភិបាលឱ្យដឹងថាបេក្ខជន-បេក្ខនារី សិស្ស-និស្សិត និងមន្ត្រីរាជការត្រូវមានលក្ខណ្ឌដូចជា ត្រូវមានសញ្ញាតិខ្មែរ អាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។ បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន ឬអង្គភាពសាមី មានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ ឯបេក្ខជនជាមន្ត្រីរាជការដែលគ្មានការអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន ឬអង្គភាពសាមី មកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។

ដោយឡែកចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឡើយ។ បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថា គ្មានទោស (យកក្រោយពេលប្រឡងជាប់)។

ចំពោះមុខជំនាញ និងចំនួនដែលក្រសួងជ្រើសរើសមានដូចជា វេជ្ជបណ្ឌិតឯកទេស និងវេជ្ជបណ្ឌិត ចំនួន ១០០នាក់ ក្នុងនោះវេជ្ជបណ្ឌិតឯកទេសដែលត្រូវការ រួមមាន៖ ១.ឯកទេសប្រពោធនកម្ម ដាក់ថ្នាំសណ្តំ និងសង្គ្រោះបន្ទាន់ ២.ឯកទេសសល្យសាស្ត្រទូទៅ ៣.ឯកទេសសល្យសាស្ត្រជំងឺឆ្អឹង និងបាក់បែក ៤.ឯកទេសសម្ភព និងរោគស្ត្រី ៥.ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ ៦.ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន ៧.ឯកទេសវិជ្ជារោគកុមារ ៨.ឯកទេសជំងឺសួត ៩.ឯកទេសបេះដូងវិទ្យា ១០.ឯកទេសជំងឺប្រព័ន្ធប្រសាទ និង ១១.ឯកទេសវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រ។

ជាមួយគ្នានេះដែរ ក្រសួងក៏ជ្រើសរើស បរិញ្ញាបត្រឱសថការី ចំនួន ១១នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក ចំនួន ១០នាក់ បរិញ្ញាបត្រឆ្មប ចំនួន ១០នាក់ បរិញ្ញាបត្ររងគិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យម) ចំនួន៣០នាក់, បរិញ្ញាបត្ររងឆ្មប (ឆ្មបមធ្យម) ចំនួន ៣០នាក់ និងបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៩នាក់។

ទន្ទឹមនឹងនោះ ក្រសួងក៏បានឱ្យដឹងបន្ថែមថា សម្រាប់បេក្ខជនដែលមានបំណងចង់ប្រឡងប្រជែងចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព អាចដាក់ពាក្យសុំចុះ ឈ្មោះប្រឡងបានរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការក្រសួងសុខាភិបាល ដែលផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក