ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តកំពតលើកសរសើរពីគុណភាពខ្យល់ក្នុងខេត្តធ្វើឱ្យពលរដ្ឋ និងអ្នកទៅកម្សាន្តមានអារម្មណ៍ល្អ

ភ្នំពេញ៖ ខេត្តកំពត គឺជាខេត្តដែលមានលក្ខណៈពិសេស មានខ្យល់បរិសុទ្ធ មានសក្តានុពលធនធានធម្មជាតិសម្បូរបែប និងមានដៃព្រែកធំៗចំនួន១៣ ដែលហូរធ្លាក់ពីភ្នំសំដៅទៅឆ្នេរសមុទ្រ។ ជាពិសេសមានភ្នំបូកគោ ជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងដែលបន្សុទ្ធខ្យល់បរិសុទ្ធស្រោចស្រពទូទាំងខេត្តកំពត។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តរបស់ខ្លួន» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ទេសចរណ៍ក្នុងខេត្តកំពតបែងចែកជា ៣ផ្នែក គឺតំបន់ភ្នំ តំបន់ទំនាបកណ្តាល និងតំបន់ឆ្នេរ។ លោកថាតំបន់ទេសចរណ៍ចំនួន៣ផ្នែកនោះមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ហើយសុទ្ធតែជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ។

លោក ម៉ៅ ធនិន បញ្ជាក់ថា អាកាសធាតុនៅក្នុងខេត្តកំពតទាំងមូលមានអំណោយផលសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តលេង។ ខ្យល់បរិសុទ្ធទាំងអស់នោះ ផ្តល់ឱ្យតាមរយៈខ្យល់ដែលបក់ពីភ្នំបូកគោក និងនៅតាមដងព្រែក ដែលធ្វើឱ្យភាពត្រជាក់ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។

លោកថា៖ «ខេត្តកំពតមានលក្ខណៈពិសេស មានខ្យល់បរិសុទ្ធ ខ្យល់ទាំងឡាយដែលបានបក់ពីលំហសមុទ្រមកត្រូវមករែកបន្សុទ្ធមកលើភ្នំបូកគោហើយបានមកបក់ធ្លាក់មកស្រោចស្រពមកលើផ្ទៃដីខេត្ត។ អ្វីដែលជាភាពស្អិត អ្វីជាចំហាយអំបិលពីសមុទ្រ គឺត្រូវទៅរែក និងសម្អាតនៅលើរុក្ខជាតិភ្នំបូកគោហើយបានបក់ធ្លាក់មកស្រោចស្រពចុះមកទឹកដីនៃខេត្តកំពត។ នេះជាលក្ខណៈពិសេសមួយ»។

បើតាមលោក ម៉ៅ ធនិន ក្រៅពីខេត្តកំពតផ្តល់លក្ខណៈពិសេសពីធម្មជាតិ ខេត្តមួយនេះក៏មានភោជនីយដ្ឋាន បឹងកាឡូ អាហារដ្ឋាន និងកន្លែងស្នាក់សម្រាប់បំពេញតម្រូវការដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយពុំមានការខ្វះចន្លោះឡើយ។

លោកបន្ថែមថា គោលដៅទៅមុខបន្តទៀតនេះ ខាងខេត្តនឹងអភិវឌ្ឍតំបន់ទេសចរណ៍ និងបង្កើតតំបន់ឆ្នេរជាច្រើនកន្លែងបន្ថែមទៀតសម្រាប់បម្រើដល់ភ្ញៀវទេសចរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក