ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច មានឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

តាកែវ៖ នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តតាកែវលោក អ៊ូច ភា ចុះត្រួតពិនិត្យ គោលដៅការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្ត។

លោក អ៊ូច ភា អភិបាលខេត្តតាកែវបានឱ្យដឹងថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ។ ចំពោះអ្នកចំណូលស្រុកត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌល ចត្តាឡីស័ក និងចូលរួមអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក