ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រោយឈ្នះ Arsenal គ្រូបង្វឹក Man City និយាយពីលទ្ធភាពការប្រជែងជើងឯក

អង់គ្លេស៖ ក្រុម Manchester City របស់លោក Pep Guardiola ស្វែងរកបានជ័យជម្នះនៅកីឡដ្ឋាន Emirate និងបានឈានឡើងទៅលើកំពូលតារាងវិញ ក្រោយយកឈ្នះក្រុមកាន់កាប់កំពូលតារាងជាង ២០សប្តាហ៍ Arsenal ដោយលទ្ធផល ៣-១។

ក្រុមរបស់លោក Pep នៅតែធ្វើបានល្អក្នុងជំនួបទល់នឹងកាំភ្លើងធំ Arsenal ដោយរក្សាបានកំណត់ត្រាឈ្នះទាំង ១១ប្រកួតក្នុងជំនួបទល់នឹងក្លិបនៅទីក្រុងឡុង៍ និងបានឡើងទៅកំពូលតារាងដោយសារគ្រាប់បាល់ចំណេញ បើទោះបីមាន ៥១ពិន្ទុស្មើគ្នា ហើយ Arsenal នៅសល់មួយប្រកួតក្នុងដៃយ៉ាងណាក្តី។ 

ជ័យជម្នះនេះបង្ហាញពីលទ្ធភាពនៃការប្រជែងពានទី៥ ក្នុង៦រដូវកាលចុងក្រោយក្រោមការដឹកនាំក្រុម Pep Guardiola ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះលើកឡើងថា ដំណើរនៃការប្រជែងពាននៅមានភាពវែងឆ្ងាយបន្តទៀត។ លោក Pep និយាយប្រាប់់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ "ពួកគេ (Arsenal) មានការប្រកួតតិចជាងយើង ដូច្នេះខ្ញុំនៅតែចាត់ទុកពួកគេជាក្រុមកំពូលតារាងដដែល។ នៅសល់ការប្រកួតជាច្រើនដែលនឹងឈានមកដល់ទាំង Champions League និង Europa League ដែលជាការប្រកួតដ៏លំបាកសម្រាប់គ្រប់គ្នា"។ 

គួរបញ្ជាក់ថា Manchester City នឹងត្រូវជួបជាមួយ Arsenal នាចុងខែមេសានេះ ដែលលោក Pep ជឿថានឹងជាការប្រជែងពានដ៏ក្តៅគគុក។ លោកលើកឡើងថា ការប្រជែងពាននឹងអាចកំណត់បាននៅប្រហែល ១០ ឬ ៨ប្រកួត ប៉ុន្តែបើនៅរហូតដល់ ១៥ប្រកួតពិតជាលំបាកក្នុងការកំណត់ថាក្រុមណាមួយជាម្ចាស់ជើងឯកណាស់។ ប្រកួតបន្ទាប់ Manchester City នឹងត្រូវជួបជាមួយ Nottingham Forest នាថ្ងៃទី១៨ ខែកុម្ភៈ ខណៈ Arsenal ជួបជាមួយ Aston Villa នៅថ្ងៃទី១៨ ខែកុម្ភៈ ដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក