ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ម៉ែន សំអន ជួបសំណេះសំណាលដើម្បីផ្តល់ការលើកទឹកចិត្តដល់មេការ និងអ្នកគ្រប់គ្រងសេវាកម្សាន្តចំនួន ៥៩៨នាក់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន បានជួបសំណេះសំណាល និងបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង ការការពារផ្នែកច្បាប់ ដល់មេការ និង អ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តចំនួន ៥ខណ្ឌ។

ក្នុងពីធីជួបសំណេះសំណាលនេះមានបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនសរុប ៥៩៨នាក់ មកពីខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣។

លោកស្រីបានឱ្យដឹងថាក្នុងការជួបសំណេះសំណាលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសបានផ្តល់មេធាវីការពារផ្លូវច្បាប់ក្នុងការការពារការរំលោភបំពាន និងការផ្តល់ប័ណ្ណ ប.ស.ស. ព័ណ៌លឿង ជូនដល់បុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍។

ជាមួយគ្នានេះ លោកស្រីក៏បានក្រើនរម្លឹកដល់ម្ចាស់អាជីវកម្ម និងមេការទាំងអស់ មិនត្រូវជឿតាមការឃោសនាដែលគ្មានប្រភពច្បាស់លាស់ និងជំរុញដល់អ្នកចូលរួមកម្មវិធីថ្ងៃនេះ ភ្ជាប់នូវតេឡេក្រាមរបស់សម្តេចតេជោ ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ។

ក្នុងពិធីនោះលោកស្រី ម៉ែន សំអន បានផ្តាំផ្ញើដល់អង្គពិធីនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវការនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ព្រមទាំងបាននាំយកថវិការបស់សម្តេចទាំងទ្វេ តាមរយ:លោកឃួង ស្រេង ជូនដល់បុគ្គលិកបម្រើការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ៥៩៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។

គួរឱ្យដឹងដែរថា ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលគិតគូរយកចិត្តទុកដាក់លើនារីដែលបម្រើសេវាកម្មកម្សាន្តធានាឱ្យពួកគេមានសុវត្ថិភាពក្នុងម៉ោងការងារ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏មានគំនិតក្នុងការផ្តល់មេធាវីការពារនារីបម្រើការងារក្នុងវិស័យសេវាកម្សាន្ត និងផ្តល់បណ្ណ ប.ស.ស. ដល់ពួកគេផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក