ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាអាចទទួលបានជំនួយនិងបច្ចេកវិទ្យាយោធាពីជប៉ុនតាមរយៈកិច្ចសហប្រតិបត្តិការយោធាដែលទើបចុះហត្ថលេខា

ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន បានចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។

ការចុះហត្ថលេខានេះធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុននាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide)។

តាមរយៈការចុះកិច្ចសហប្រតិបត្តិការយោធានេះ នឹងជំរុញសកម្មភាពក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត ការហ្វឹកហ្វឺន និងលំហាត់រួម ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ-បរិក្ខារយោធា និងបច្ចេកវិទ្យាជាដើម។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុននៅក្នុងដំណាក់កាលដែលកម្ពុជាបានជួបប្រទះនូវការលំបាក រួមមានទាំងការចូលរួមក្នុងដំណើរការចរចាស្វែងរកសន្តិភាព ក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ មួយវិញទៀត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានគូសបញ្ជាក់អំពីការគាំទ្រតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសជប៉ុននៅក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍនៅក្នុងតំបន់។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរក្សាបាននូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដូចដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ជាញឹកញាប់ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រភេទទ័ពជើងគោកនៃប្រទេសទាំងពីរ។

សម្រាប់ពេលបន្តទៅមុខ សមភាគីទាំងពីរក៏បានពិភាក្សាអំពីគោលគំនិត និងយន្តការក្នុងការអនុវត្តទិសដៅសហប្រតិបត្តិការនានា ជាពិសេសលើការងារពង្រឹងសមត្ថភាពកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការបោសសម្អាតមីនមនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ សំដៅរួមចំណែកពូនជ្រំ និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ និងដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ តទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក