វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នគរបាលរាជធានីភ្នំពេញបញ្ចាក់ថាការផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាព័ត៌មានមិនពិត

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ បានបដិសេធនិងស្រាយបំភ្លឺទាក់ទងនឹងករណី ការចុះផ្សាយរបស់សារព័ត៌មានមួយថាមានការផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលនេះជាព័ត៌មានមិនពិត ខណៈត្រឹមតែជាទំនាស់ពាក្យសម្តីប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋានខណ្ឌសែនសុខ ចុះត្រួតពិនិត្យដល់ចំណុចកើតហេតុខាងលើ ដោយបានអញ្ជើញភាគី ទាំង២មកសួរនាំ។

បន្ទាប់ពីសាកសួររួច និងបានចម្លើយសារភាពពីភាគីទាំង២ ថាពុំមានករណីផ្ទុះអាវុធទេ គ្រាន់តែជាករណីជម្លោះរវាងម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះ មូលហេតុ អ្នកជួលផ្ទះឈប់ជួលហើយទៅរើឥវ៉ាន់ តែត្រូវម្ចាស់ផ្ទះមិនឲ្យរើ ក៏មានការប្រកែកពាក្យសំដីនឹងគ្នា។

បច្ចុប្បន្នកម្លាំងបានធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យាបញ្ចប់រឿង ព្រមទាំងអនុញ្ញាតត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ មានសារព័ត៌មានមួយចុះផ្សាយ និង មានអ្នកចែករំលែកបន្តលើបណ្តាញសង្គមថាមានករណីផ្ទុះអាវុធពីភាគីម្ចាស់ផ្ទះជួលខណៈគ្រាន់តែអ្នកជួលផ្ទះសុំរើចេញប៉ុណ្ណោះ តែមានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក