បាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងម៉ូតូធាក់មិនឆេះ ក៏បានយកដែកកេះដុតឱ្យឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ចោមរោមមើល។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបុរសជាម្ចាស់ម៉ូតូមានឈ្មោះ វីត បានធ្វើសកម្មភាពដុតម៉ូតូម៉ាកឃ្លិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1Y-0045 បណ្តាលអោយឆេះមួយកំណាត់ផ្នែកខាងក្រោយយ៉ាងដំណំ។
បើតាមការលើកឡើងពីបុរសខាងលើ មូលហេតុដែលខ្លួនដុតដោយសាតែខ្លួនមានចិត្តខឹងខ្លាំងដែលម៉ូតូដេរមិនឆេះ ធាក់ក៏មិនឆេះ បានបណ្តើរពីស្តៅ ខាងស្រុករតនមណ្ឌល រហូតមកដល់ក្រុងបាត់ដំបង ក៏បានដុតតែម្តងទៅ៕