ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ក្នុងសភាពស្អុយរលួយ

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ប្រជាពលរដ្ឋ ប្រទះឃើញសាកសពមានសភាពស្អុយរលួយ មិនស្គាល់អត្តសញ្ញាណ នៅចំណុចអូរគៀប ភូមិសាស្រ្តភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នាយប៉ុស្តិ៍ឃុំស្លក្រាម លោកវរសេនីយ៍ត្រី រិន ឡឹប បានឱ្យដឹងថា នៅចន្លោះម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ មានប្រជាពលរដ្ឋដែលត្រូវជាកូនឈ្នួល ដាំបាយឱ្យតៃកុងអែសស្កា បានប្រទះឃើញមនុស្សស្លាប់ម្នាក់ មានសភាពរលេះរលួយ នៅចំណុចអូរគៀបភូមិសាស្រ្តឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សពភេទប្រុស អាយុចន្លោះ ៥០ទៅ ៦០ឆ្នាំ ស្លៀកខោកីឡាពណ៌ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ។

នាយប៉ុស្តិ៍ឃុំស្លក្រាម បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងវិភាគសាកសព។

យោងតាមការត្រួតពិនិត្យសាកសព សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារ ដាច់បាយដាច់ ទឹកបណ្ដាលឱ្យដាច់ខ្យល់ស្លាប់ ពោលមិនជាប់ពាក់ព័ន្ធនិងបទល្មើសឃាតកម្មឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក