ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តព្រះសីហនុមានសំណង់អគារជាង ១០០០ តែមានអគារជាង ៣០០ប៉ុណ្ណោះដែលបើកដំណើរការ

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រាប់ថា សំណង់អគារដែលកំពុងលេចត្រដែតខ្ពស់នៅខេត្តព្រះសីហនុមានចំនួន ១ ០០៦អគារ។ ប៉ុន្តែក្នុងចំណោមអគារទាំងអស់នោះ មានតែ ៣០៣អគារប៉ុណ្ណោះដែលបានសាងសង់រួច និងកំពុងបើកដំណើរការ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តព្រះសីហនុ» នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គួច ចំរើន បញ្ជាក់ថា ក្នុងចំណោមសំណង់អគារទាំង ១ ០០៦ ដែលមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមានសំណង់អាគារទុកចោលសរុបចំនួន ៦១៤ ដោយ ៣៥៩អគារផ្អាកការសាងសង់ និង ២៥៥អគារត្រូវបានសាងសង់រួច ប៉ុន្តែអត់ដំណើរការដោយសារតែវិបត្តិកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២៣នេះ។

បើតាមលោក គួច ចំរើន បច្ចុប្បន្នមានសំណង់អគារចំនួន៨៩ ដែលកំពុងបើកដំណើរការសាងសង់។ ដោយឡែកមានតែ ៣០៣អគារប៉ុណ្ណោះ កំពុងតែបើកដំណើរការ ដែលផ្តល់ទាំងការងារ និងផ្តល់ទាំងពន្ធដារ។

អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតក្រុមការងារមួយដោយចាត់ទុកអភិបាលរងខេត្ត លោក ឡុង ឌីម៉ង់ចូលរួមដោះស្រាយសំណង់កំពុងតែជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។

លោកបន្ថែមថា ក្រៅពីរៀបចំយន្តការដោះស្រាយបញ្ហាសំណង់អគារជាប់គាំង ក្រសួងសេដ្ឋកិច្ចកំពុងតែស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការអនុគ្រោះមួយចំនួនដល់ម្ចាស់សំណង់អគារ។ លោកថ្លែងថា៖ «យន្តការនេះកំពុងតែដំណើរការ»។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ខេត្តព្រះសីហនុមានគម្រោងសាងសង់សំណង់អគារចំនួន ៥៨៩គម្រោង ដោយពី ៥ជាន់ទៅ ៩ជាន់មានចំនួន ២៦៣គម្រោង ពី ១០ជាន់ ទៅ១៩ជាន់ មាន ២២៩គម្រោង ពី ២០ជាន់ទៅ ២៩ជាន់មានចំនួន ៦៣គម្រោង ពី ៣០ជាន់ទៅ ៣៩ជាន់មាន ២៨គម្រោង និងពី ៤០ជាន់ឡើងទៅមានចំនួន ៦គម្រោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក