ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រឹក្សាសកម្មភាពជនពិការ និង OHCHR បន្តដាក់ចេញផែនការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កន្លងមកមានកិច្ចសហការប្រកបដោយសមិទ្ធផលជាច្រើន។ នៅក្នុងឆ្នាំ២០២៣នេះ ស្ថាប័នទាំងពីរក៏បន្តកិច្ចសហការគ្នាជាបន្តទៀតដើម្បីសម្រេចបាននូវសមិទ្ធផលផ្សេងៗទៀត។

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជួបពិភាក្សាការងារជាមួយតំណាងរង នៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) លោក បេនចាមីន ម៉ូរ៉ូ ផ្តោតលើកិច្ចសហការវាងស្ថាប័នទាំងពីរក្នុងឆ្នាំ២០២៣។

ក្នុងជំនួបនោះ ស្ថាប័នទាំងពីរបានជួបពិភាក្សាលើផែនការសកម្មរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើវគ្គបណ្ដុះបណ្ដាលស្ដីពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិជាតិស្តីពីការការពារជនពិការ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺ។

ផែនការបន្តទៀតនោះ គឺស្ថាប័នទាំងពីរនឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងគោលនយោបាយជាតិពាក់ព័ន្ធទៅនឹងសិទ្ធិជនពិការដល់មេធាវី។ គាំទ្រផ្នែកបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំ និងដាក់របាយការណ៍អនុវត្តលើ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ។គាំទ្រផ្នែកបច្ចេកទេសដល់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិជនពិការ។

ជាមួយគ្នានោះស្ថាប័នទាំងពីរនឹងរៀបចំវគ្គចែករំលែកបទពិសោធន៍ និងការណែនាំសង្ខេប សម្រាប់ប្រតិភូនៃរាជរដ្ឋាភិបាល ដែលនឹងចូលរួមកិច្ចពិភាក្សាអន្តរកម្ម ជាមួយនឹងគណៈកម្មការស្ដីពីសិទ្ធិជនពិការ។ ទន្ទឹមនឹងនេះសា្ថប័នទាំងពីរក៏នឹងលើកកម្ពស់សិទ្ធិ និងរូបភាពគាំពារសិទ្ធិជនពិការ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក