លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កសិករ ផេង សឿន ក្លាយជាបុគ្គលទី៦លាន ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបុគ្គលទី៦លាន ដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ២០២១នេះ គឺលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។

"លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់" នេះគឺជាការប្រកាសលើទំព័រហ្វេសបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែលថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែកុម្ភៈ ២០២១ ដែលម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត។ នៅថ្ងៃ១១ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ, មនុស្សទី២លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ កញ្ញា ទិត ចិន្តា, មនុស្សទី៣លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកស្រី ស៊ុ សំអឿន, មនុស្សទី៤លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកសូ សយ, មនុស្សទី៥លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោក ណុប មាន, មនុស្សទី៦លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកស្រី ផេង សឿន ដែលបានទទួលបានរង្វាន់១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានគូសបញ្ជាក់ដែរថា "ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឲ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។"

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន៦លាននាក់ស្មើនឹង៦០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុនបន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវដល់ប្រជាជនកម្ពុជាថា "សូមកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ"៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក