ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គរសង្ក្រាន្តឆ្នាំនេះ រាំម៉ាឌីហ្សុន បំបែកឯកគ្គទកម្មពិភពលោកទៀតហើយ!

សៀមរាប៖ ក្រោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងមានការរៀបចំឡើងវិញនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ក្រោយអាក់ខានប្រារព្ធអស់រយៈពេល ៣ឆ្នាំមកហើយ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានបង្ហើបឱ្យដឹងថានឹងមានការបំបែកឯកគ្គទកម្មពិភពលោកចំនួនពីរ ខណៈស.ស.យ.ក. ខេត្តសៀមរាប កំពុងរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងយុទ្ធនាការបំបែកឯកគ្គទកម្មពិភពលោកនេះ។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោក សំកុល សុចិត្រា បានឱ្យដឹងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ នឹងមានយុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកគ្គទកម្មពិភពលោក និងយុទ្ធនាការ Beyond The Games បត់បេះដូងក្រដាសបំបែកឯគ្គទកម្មពិភពលោក។

អនុប្រធានស.ស.យ.ក. ខេត្តសៀមរាបបានឱ្យដឹងទៀតថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកគ្គទកម្មពិភពលោក និងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯកគ្គទកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុលជាទីបំផុត ដល់ប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមក្នុងការបំបែកឯកគ្គទកម្មពិភពលោក នៅក្នុងថ្ងៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សុនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់ ៤តោន។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង ៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង ១ ៤៤៩ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក