ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជាលើកទី១នេះជាការបើកទំព័រទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ មុនអញ្ជើញជួបថ្នាក់ដឹកនាំកម្ពុជា លោកបានអញ្ជើញទៅទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីនស្ថិតក្នុងស្រុកពួក និងទស្សនាប្រាង្គប្រាសាទនានានៅទឹកដីខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ប្រធានាធិបតីអាល្លឺម៉ង់បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា សម្តេចវិបុល សាយ ឈុំនៅវិមានព្រឹទ្ធសភា មុនមានកិច្ចសន្ទនាផ្លូវការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។

ប្រធានាធិបតីអាល្លឺម៉ង់ បានចាត់ទុកដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកជាលើកដំបូងនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

លោកបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាល្លឺម៉ងមកកម្ពុជា មានសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្រ្តឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

សម្តេចវិបុលមានជំនឿជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។

ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ខណៈប្រទេសទាំងពីរបាន និងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនជាលំដាប់ ដោយប្រទេសអាល្លឺម៉ង់ជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ពោលក្នុងឆ្នាំ២០២២ មានកំណើនចំនួន ៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។

សម្តេចវិបុល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ដែលចាប់តាំងពី១៩៩៤ មកបានផ្តល់ជំនួយជាហិរញ្ញប្បទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ជួយអភិវឌ្ឍវិស័យអាទិភាពជាច្រើនរួមមានវិស័យអប់រំ សុខាភិបាល និងគាំពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ច វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក