ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រៅពីមិនបារម្ភការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសឡាវ កម្ពុជាបង្កើនការទិញអគ្គិសនីពីប្រទេសនេះថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សុខ ចិន្តាសោភា បានបញ្ជាក់ថាកម្ពុជានឹងទិញអគ្គិសនីបន្ថែមពីប្រទេសឡាវដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកឆ្លើយតបនឹងកំណើននៃការប្រើប្រាស់ក្នុងប្រទេសដែលកំពុងតែកើនឡើង។ លោកបានឆ្លើយតបនឹងការលើកឡើងពីក្ដីបារម្ភពីការធ្វើទំនប់វារីអគ្គិសនីរបស់ឡាវលើកម្ពុជាថា «កម្ពុជាមិនទិញរបស់ណាដែលជាដើមកំណើតឱ្យកម្ពុជាអន្តរាយនោះទេ»។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះនាយករដ្ឋមន្ត្រីឡាវថាប្រទេសកម្ពុជាជាទីផ្សារមួយដែលឡាវអាចលក់ថាមពលអគ្គិសនីឱ្យបាន ហើយនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ខាងកម្ពុជានឹងបន្ថែមការនាំចូលអគ្គិសនីពីឡាវបន្ថែមទៀត ព្រោះសេដ្ឋកិច្ចកម្ពុជាកាន់តែលូតលាស់។

លោកបន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរប្រទេសក៏នឹងសិក្សាពីលទ្ធភាពក្នុងការបញ្ជូនអគ្គិសនីពីឡាវឆ្ពោះទៅសឹង្ហបុរីកាត់តាមកម្ពុជាផងដែរ។

លោកថា៖ «នេះហើយជាអ្វីដែលប្រទេសក្នុងតំបន់យើងបានកសាងក្នុងស្មារតីជាសមាជិកនៃអាស៊ាននោះ។ ប្រទេសមួយអាចមានសំបូរបែបនេះនៅពេលមានប្រទេសដទៃមានតម្រូវការដូច្នេះអាចធ្វើការជួញដូរឱ្យគ្នាទៅវិញទៅមក»។

ដើម្បីធ្វើខ្លួនឱ្យក្លាយជាធុងអាគុយអាស៊ានប្រទេសឡាវមានគម្រោងសាងសង់ទំនប់វារីអគ្គិសនី៩ ក្នុងចំណោម១១ លើទន្លេមេគង្គ ដោយប្រទេសនេះសង្ឃឹមថានឹងអាចយកថាមពលអគ្គិសនីលក់ឱ្យប្រទេសជិតខាងខ្លួន ដែលធ្វើឱ្យមានក្ដីបារម្ភពីផលប៉ះពាល់ដល់ប្រទេសដែលនៅខ្សែទឹកខាងក្រោមកម្ពុជា និងវៀតណាម។

ករណីនេះលោក សុខ ចិន្តាសោភា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងនោះបានទទួលស្គាល់ថាវារីអគ្គិសនីពិតជាបង្កផលប៉ះពាល់ខ្លះហើយទោះតិចឬច្រើន តែលោកថាគម្រោងមួយៗគឺត្រូវបានគេសិក្សាវាយតម្លៃពីផលប៉ះពាល់រួចហើយ។ លោកថាគួរពិនិត្យលើប្រយោជន៍ជាធំជាងផលប៉ះពាល់តិចតួចដែលកើតមាន។

លោកបានលើកឡើងថាគម្រោងទំនប់វារីអគ្គិសនីណាំនឿងដែលធំរបស់ឡាវមិនមែនមានតែរដ្ឋាភិបាលឡាវទេដែលអភិវឌ្ឍន៍គម្រោងនេះក៏មានការជួយពីធានាគារអភិវឌ្ឍន៍អាស៊ី និងអឺរ៉ុបថែមទៀត។

លោកបានបញ្ជាក់ថា៖ «ប្រសិនជាការធ្វើវារីអគ្គិសនីនៅទីតាំងណាមួយនោះនឹងបង្ករឱ្យមានផលប៉ះពាល់នូវខ្សែទឹកខាងក្រោមហើយបើរឿងនេះពិតឈរលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ។ តើប្អូនជឿថាសម្ដេចលោកទៅទិញភ្លើងពីគេទេ? គេកំពុងសម្លាប់យើងហើយយើងទៅទិញ! ខ្ញុំថាសុំទោស! លោកមិនអាចទៅទិញភ្លើងបើការផលិតនោះជាដើមកំណើតនៃការបង្ករឱ្យយើងអន្តរាយនោះទេ»។

បច្ចុប្បន្នកម្ពុជាបានទិញអគ្គីសនីពីប្រទេស វៀតណាម ឡាវ និងថៃ។ ការទិញពីវៀតណាម មាន ១៨ច្រក សរុបអានុភាព ៣២៨មេហ្គាវ៉ាត់ គិតមកដល់ចុងឆ្នាំ២០២០។ ការទិញពីប្រទេសថៃ មានទាំងអស់ ៩ច្រក ដែលមានអានុភាពសរុប ២៧៧មេហ្គាវ៉ាត់ ហើយការទិញពីឡាវ តាមច្រកចំនួន៣ មានអានុភាពសរុប ៤១៩មេហ្គាវ៉ាត់។

គួរឱ្យដឹងដែរថាកម្ពុជាបានចុះកិច្ចសហប្រតិបត្តិការថាមពលជាមួយប្រទេសឡាវកាលពីខែតុលា ឆ្នាំ១៩៩៩ ដែលបានធ្វើកិច្ចសហការសម្រាប់ការផ្គត់ផ្គង់ដល់កម្ពុជាមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក