ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អារ៉ាប៊ីសាអូឌីត ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះពាន FIFA Club World Cup ២០២៣

អារ៉ាប៊ីសាអូឌីត៖ FIFA បានធ្វើការប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលបានសិទ្ធិជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ FIFA Club World Cup ២០២៣ ដែលនឹងធ្វើឡើងនាខែធ្នូខាងមុខនេះ។ 

ក្រុមប្រឹក្សា FIFA បានបោះឆ្នោតជាឯកច្ឆ័ន្ទឱ្យសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតរៀបចំព្រឹត្តិការណ៍នេះ ដែលជាការប្រកួតរវាងក្លិបជើងឯកនៃទ្វីបទាំង ៦ រួមជាមួយក្លិននៃប្រទេសម្ចាស់ផ្ទះមួយទៀតដែលសរុបមានចំនួន ៧ក្លិប។ FIFA ក៏បានបញ្ជាក់ថាព្រឹត្តិការណ៍ FIFA Club World Cup ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះផ្ទាល់តែម្តង។ 

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅ អារ៉ាប៊ីសាអូឌីត ទើបតែត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ផងដែរ។ ថ្មីៗនេះ អារ៉ាប៊ីសាអូឌីត បានទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗនានារួមមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup, ការប្រកួតប្រដាល់ខ្សែក្រវ៉ាត់ជើងឯកពិភពលោករវាងកីឡាករ Oleksandr Usyk ជាមួយកីឡាករ Anthony Joshua ក៏ដូចជាការប្រកួតប្រណាំងរថយន្ត Riyadh Grand Prix ជាដើម។ 

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ FIFA ក៏បានសម្រេចកែប្រែការប្រកួតពីរូបមន្តបច្ចុប្បន្ន ទៅជាការប្រកួតមានក្លិបចូលរួមចំនួន ៣២ ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ខាងមុខ។ ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA មាន ១២កៅអី សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) មាន ៦កៅអី, សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងជើង អាមេរិកកណ្ដាល និងការ៉ាអ៉ីប (CONCACAF) សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ទទួលបានម្នាក់ ៤កៅអី ខណៈសហព័ន្ធបាល់ទាត់ទ្វីបអូសេអានី (OFC) និងប្រទេសជាម្ចាស់ផ្ទះ ទទួលបានមួយកៅអីម្នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក