ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តព្រះសីហនុថាបញ្ហាភាសាបង្កការលំបាកដល់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើស

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអះអាងថា បញ្ហាអសន្តិសុខកើនឡើងនៅក្នុងខេត្តព្រះសីហនុគឺបង្កឡើងដោយសារមានកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិបរទេសគ្រប់ចម្រុះជាតិសាសន៍ដែលមកខេត្តព្រះសីហនុនាំទាំងផលល្អ និងផលអាក្រក់ ខណៈខេត្តមិនទាន់មានធនធានដើម្បីឆ្លើយតបក្នុងការទប់ស្កាត់ និងបង្រ្កាប។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តព្រះសីហនុ» នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា បទល្មើសដូចជា ឆក់ប្លន់ អំពើហិង្សា លេងល្បែងស៊ីសង គឺជាបទល្មើសដែលខេត្តមានសមត្ថកិច្ចបង្រ្កាបបាន។ ប៉ុន្តែដោយសារកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស ទើបនាំឱ្យកើតមានបទល្មើសបច្ចេកវិទ្យាបង្កឡើងដោយជនបរទេស។

លោក គួច ចំរើន កត់សម្គាល់ថា នៅខេត្តព្រះសីហនុមានបទល្មើសកើនឡើងខ្លាំងក្នុងអំឡុងខែកក្កដា និងសីហា ឆ្នាំ២០២២ កន្លងមក ដោយក្នុងមួយថ្ងៃមានបទល្មើសដែលបានរាយការណ៍មកគឺមានលើសពី ១០ករណី។ ដោយសារឃើញពីកំណើនបញ្ហាអសន្តិសុខ សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារឱ្យទៅជួយចាត់ចែងសម្របសម្រួលដឹកនាំ និងប្រចាំការបង្រ្កាបបទល្មើស។

លោក គួច ចំរើន ទទួលស្គាល់ថា បទល្មើសកើនឡើងច្រើននៅក្នុងខេត្តព្រះសីហនុក៏ព្រោះតែខេត្តជាប់សមុទ្រនេះមានការចេញចូលមមាញឹកច្រើនតាមផ្លូវអាកាសផង ផ្លូវទឹកផង និងផ្លូវគោកផង ពីភ្ញៀវទេសចរ អ្នកវិនិយោគ ដែលភាគច្រើនជាជនជាតិបរទេស ទើបបង្កឱ្យមានបទល្មើសកើតឡើងបែបនេះ។

លោកបញ្ជាក់ថា បទល្មើសភាគច្រើនដែលកើតឡើងក្នុងខេត្តព្រះសីហនុមានជាប្រភេទបទល្មើសជួញដូរមនុស្ស ជួញដូរផ្លូវភេទ បទល្មើសអត្ថពលកម្ម និងបទល្មើសបច្ចេកវិទ្យា។

អភិបាលខេត្តរូបនេះអះអាងថា បទល្មើសច្រើនបង្កឡើងដោយជនបរទេស ដែលជាហេតុនាំឱ្យអាជ្ញាធរពិបាកក្នុងការទប់ស្កាត់ និងបង្រ្កាបបានភ្លាមៗ។

លោកនិយាយថា៖ «នគរបាលរបស់យើងវាមិនមែនជាបរទេស គឺជាខ្មែរ គេនិយាយអីគ្នាគឺយើងពិបាក យើងក៏មានអ្នកបកប្រែតែមិនអាចគ្របដណ្តប់បទល្មើសទាំងអស់នោះបានទេ ទាល់តែយើងយកអ្នកនោះមកសួរបានទើបមានអ្នកបកប្រែ»

លោកប្រាប់ឱ្យដឹងថា មិនមែនខាងខេត្តមិនចង់បានមន្ត្រីនគរបាលដែលចេះប្រើភាសាដើម្បីដើរល្បាតបង្រា្កបបទល្មើស ប៉ុន្តែវាជារឿងលំបាកក្នុងការជ្រើសរើស និងជំរុញឱ្យមន្ត្រីនគរបាលត្រូវចេះភាសា។

បើតាមលោកអភិបាលខេត្ត បច្ចុប្បន្នបទល្មើសក្នុងខេត្តហាក់បីមានភាពធូរស្បើយ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា លោកក៏នៅតែបន្តការដឹកនាំអាជ្ញាធរខិតខំទប់ស្កាត់ និងបង្រ្កាបបទល្មើស។

លោក គួច ចំរើន៖ «នៅពេលដែលយើងគ្រប់គ្រងចរិតរបស់ក្រុមឧក្រិដ្ឋជននេះបាន ប្រាកដណាស់ក្រុមឧក្រិដ្ឋជនគេនឹងគិតទម្រង់បទល្មើសថ្មីផ្សេងទៀត ឥឡូវនេះខ្ញុំដឹកនាំអង្គុយគិតដូចចោរដែរ ឥឡូវកំពុងតែគិតថាពួកគេអាចនឹងទៅបង្កើតទម្រង់បទល្មើសអីផ្សេងទៀត»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក