ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធាន NATO និយាយពីការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត

ប៊ែលហ្សិក៖ ប្រធាន NATO លោក Jens Stoltenberg នៅថ្ងៃទី១៤ ខែកុម្ភៈ បានលើកឡើងពីលទ្ធភាពជាលើកដំបូងដែលប្រទេសហ្វាំងឡង់អាចមកចូលរួមជាមួយ NATO បានដោយពុំចាំបាច់មានវត្តមានស៊ុយអែដ ដោយបានលើកឡើងថាការផ្តល់សច្ចាប័នម្តងទាំងពីរប្រទេសឬអត់! មិនមែនជាសំណួរចាំបាច់ទៀតឡើយ។ 

សភានៃបណ្តាប្រទេសទាំង ៣០ ដែលជាសមាជិកនៃក្រុមសម្ព័ន្ធមិត្តផ្នែកយោធាត្រូវតែផ្តល់សច្ចាប័នជាផ្លូវការទៅឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត មុនពេលពួកគេអាចចូលជាសមាជិករបស់ NATO បាន។ ករណីពិសេសមានតែប្រទេសតួកគី និងហុងគ្រីប៉ុណ្ណោះដែលមិនតម្រូវឱ្យធ្វើបែបនេះ។ ប្រទេសតួកគីបានស្នើជាយោបល់យ៉ាងដូច្នេះថា សមាជិក NATO អាចផ្តល់ភ្លើងបៃតងចំពោះសំណើនៃការសុំចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ ដោយពុំចាំបាច់អនុញ្ញាតឱ្យស៊ុយអែដចូលមកជាសមាជិកនៃសម្ព័ន្ធមិត្តអង្គការយោធាមួយនេះ។

មុនកិច្ចប្រជុំជាមួយប្រទេសជាសមាជិក NATO លោក Stoltenberg បាននិយាយយ៉ាងដូច្នេះថា៖ "សំណួរចម្បងគឺមិនមែនថាតើហ្វាំងឡង់និងស៊ុយអែតត្រូវបានផ្តល់សច្ចាប័នជាមួយគ្នាដែរឬទេនោះឡើយ។ ចំណុចសំខាន់បំផុតគឺថាត្រូវធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរនេះត្រូវបានផ្តល់សច្ចាប័នជាសមាជិកពេញលេញឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន"។ លោកបន្តយ៉ាងដូច្នេះថា៖ "ខ្ញុំមានការជឿជាក់ថាអ្នកទាំងពីរនឹងក្លាយជាសមាជិកពេញសិទ្ធិបាន ហើយយើងកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យប្រទេសទាំងពីរទទួលបានសច្ចាប័នលឿនបំផុតតាមដែលអាចទៅរួច"។ 

ដោយឡែក រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយក្នុងអំឡុងទស្សនកិច្ចទៅកាន់ទីក្រុង Stockholm កាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសទាំងពីរគួរតែត្រូវបានផ្តល់សច្ចាប័នជាសមាជិកណាតូឱ្យបានរួចរាល់ មុនពេលដែលកិច្ចប្រជុំកំពូលរបស់ NATO ធ្វើឡើងនាខែកក្កដាខាងមុខ ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី។ 

កន្លងមក មេដឹកនាំនៃប្រទេសស្ថិតនៅភាគខាងជើងទ្វីបអឺរ៉ុបទាំងពីរនេះបានលើកឡើងពីគោលបំណងនៃការចូលជាសមាជិក NATO ក្នុងពេលដំណាលគ្នា។ ប៉ុន្តែក្រោយមកតាមរយៈការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនហ្វាំងឡង់ភាគច្រើនចង់ឱ្យហ្វាំងឡង់ចូលជាសមាជិកណាតូមុន ប្រសិនបើការផ្តល់សមាជិកភាពដល់ស៊ុយអែតមានការអូសបន្លាយពេល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក