ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Mbappe ថា PSG នឹងទម្លាក់ Bayern Munich នៅជើងទី២

បារាំង៖ ខ្សែប្រយុទ្ធក្លិប Paris Saint-Germain កីឡាករ Kylian Mbappe និយាយថា គេមានជំនឿចិត្តថាក្លិប PSG នឹងអាចឈានទៅដល់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បាន បើទោះបីជាក្លិបរបស់ខ្លួនចាញ់ Bayern Munich ក្នុងលទ្ធផល ១-០ យ៉ាងណាក្តី។

កីឡាករវ័យក្មេងរូបនេះត្រូវបានគ្រូបង្វឹក លោក Christophe Galtier ប្តូរចូលនៅនាទីទី៥៧ ក្រោយពេលដែល PSG ត្រូវបានក្រុមភ្ញៀវនាំមុនមុននៅនាទីទី៥៣ ពីគ្រាប់បាល់របស់ Kingsley Coman។ ក្រោយការប្តូរចូល Mbappe ធ្វើបាន ២គ្រាប់ ប៉ុន្តែគ្រាប់ទាំងនោះគឺជាគ្រាប់ Off-Side ដែលយ៉ាងណាក៏ដោយ ការប្តូរ Mbappe ចូលធ្វើឱ្យអ្នកគាំទ្រមើលឃើញថាបានប្តូរទម្រង់លេងរបស់ PSG ស្ទើរទាំងស្រុង។ 

គួរបញ្ជាក់ថា Mbappe ទើបតែជាសះស្បើយពីរបួសប៉ុណ្ណោះ ពោលគឺរូបគេអវត្តមានពីលើទីលានប្រមាណ ២សប្តាហ៍មកហើយ។ ការត្រឡប់ចូលមកហ្វឹកហាត់ជាមួយក្រុមឡើងវិញនេះត្រូវបានគេមើលឃើញថា ជាក្តីសង្ឃឹមមួយផ្នែកធំសម្រាប់ PSG មុននឹងការប្រកួតជើងទី២ នាថ្ងៃទី០៨ ខែមីនាខាងមុខនេះនៅកីឡដ្ឋាន Allianz Arena ទឹកដីអាល្លឺម៉ង់។ 

ដោយឡែក គ្រូបង្វឹក លោក Christophe Galtier វិញលើកឡើងក្រោយចប់ការប្រកួតដោយសង្ឃឹមថា Achraf Hakimi នឹងត្រលប់មកវិញសម្រាប់ការបំពេញប្រព័ន្ធការពារស្តាំបាន បន្ទាប់ពីរូបគេត្រូវបានប្តូរចេញក្រោយមានបញ្ហាប៉ះទង្គិចក្នុងវគ្គទី១។ ក្រៅពីនេះលោកថារឿងរ៉ាវនឹងមានភាពខុសប្លែកពីការប្រកួតជើងទី១នេះ​ នាគ្រាដែល PSG ត្រឡប់ទៅកាន់ទីក្រុង Munich នាពេល ៣សប្តាហ៍បន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក