ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ផៃ ស៊ីផាន ស្វាគមន៍ទទួលអតីតបុគ្គលិក VOD ចូលបម្រើការងារក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រកាសស្វាគមន៍ទទួលអតីតបុគ្គលិកវិទ្យុ VOD ដែលចង់ចូលបម្រើការងារក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដីថា៖ «យើងខ្ញុំក៏សូមស្វាគមន៍ដែរ ចំពោះអតីតបុគ្គលិក VOD ដែលមានបំណងចូលមកបម្រើនៅអង្គភាពរដ្ឋាភិបាលជាពិសេសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យើងសូមស្វាគមន៍»

អ្នកនាំពាក្យរូបនេះបានបញ្ចាក់ឱ្យដឹងថា លោកបានចំណាយពេលប្រហែលជា ៣ម៉ោងផ្ទាល់ខ្លួន ដើម្បីសម្របសម្រួលធ្វើការកែតម្រូវ បកស្រាយពន្យល់ពីកំហុសឆ្គងដែលសារព័ត៌មាន VOD បានចេញផ្សាយបាន ប៉ុន្តែមិនបានសម្រេច ដែលហាក់បីដូចជាមិនបានឱ្យតម្លៃទៅលើច្បាប់នៅកម្ពុជា ដូច្នេះសម្តេចសម្រេចដកអាជ្ញាបណ្ឌដែលជាអំណាចរដ្ឋ។

គួរឱ្យដឹងដែរថា សារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានបានចេញសេចក្តីលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ជំនួយទៅកាន់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីខណៈត្រូវបានលោក ហ៊ុន ម៉ាណែត ចេញមុខមកបដិសេធ និងសុំឲ្យស្ថាប័ននេះកែតម្រូវឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក