ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកសម្របសម្រួលអង្គការ UN ប្រចាំកម្ពុជា ប្តេជ្ញាជួយដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការលើការពង្រឹងសមត្ថភាព និងគុណភាពទិន្នន័យ

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ លើការពង្រឹងសមត្ថភាព និងគុណភាពទិន្នន័យ ការរៀបចំរបាយការណ៍ថ្នាក់ជាតិដោយស្ម័គ្រចិត្ត២០២៣ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ការសន្យានេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក JOSEPH SCHEUER ជាមួយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សមភាគីទាំងពីរ បានលើកឡើងនូវចំណុចសំខាន់ៗមកពិភាក្សាក្នុងជំនួបនេះ ពាក់ព័ន្ធនឹងទិន្នន័យ និងស្ថិតិ ការរៀបចំរបាយការណ៍វាយតម្លៃថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣ ដែលជារបាយការណ៍លើកទី២ របស់កម្ពុជា បន្ទាប់ពីរបាយការណ៍លើកទី១ ត្រូវបានបង្ហាញនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៩ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ថ្លែងក្នុងជំនួបនេះផងដែរ លោក JOSEPH SCHEUER បានប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ លើការងារពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងគុណភាពទិន្នន័យនិងស្ថិតិ ហើយធ្វើការសហការដោយជិតស្និទជាមួយក្រសួងផែនការ លើការរៀបចំរបាយការណ៍ថ្នាក់ជាតិដោយស្ម័គ្រចិត្ត២០២៣ ដែលត្រូវបង្ហាញនៅអង្គការសហប្រជាជាតិនៅខែកក្កដា ឆ្នាំ២០២៣ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៤ ឱ្យសម្រេចបានជោគជ័យ។

គួរឱ្យដឹងដែរថា លោក ឆាយ ថន រីករាយ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់លោក JOSEPH SCHEUER ដែលធ្លាប់បានធ្វើការជាមួយគ្នាម្តងរួចមកហើយ ក្នុងអាណត្តិរបស់លោក JOSEPH SCHEUER កាលពីឆ្នាំ២០០៧-២០១០ ក្នុងតួនាទីលោកជាតំណាង UNDP ប្រចាំនៅកម្ពុជា ដែលសម្រាប់បរិបទថ្មីនេះ កម្ពុជាមានការរីកចម្រើន និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រៀបនឹងក្នុងអាណត្តិរបស់លោកនាពេលមុន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក