ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាល្លឺម៉ង់បន្តគាំទ្រការងារបោសសម្អាតមីន ស្របតាមទស្សនវិស័យរបស់សម្តេចតេជោ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»

សៀមរាប៖ រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ដីសុវត្ថិភាដល់ពលរដ្ឋ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អនុប្រធានទី១ អាជ្ញាធរមីនទេសរដ្ឋមន្រ្តី លោកលី ធុជ បានចូលរួមអមដំណើរ ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងភរិយា ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់។

ប្រធានាធិបតីអាល្លឺម៉ង បានមានប្រសាសន៍ថា នឹងបន្តគាំទ្រការងារបោសសម្អាតមីន ស្របតាមទស្សនវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

ទេសរដ្ឋមន្រ្តីលោក លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដល់អង្គការ Halo Trust ។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់ បានផ្តល់ថវិកាចំនួនជាង ១៧លានអ៊ឺរ៉ូ ដើម្បីបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ម៉ឺននាក់។

គួរឱ្យដឹងដែរថា ប្រទេសអាល្លឺម៉ង់ ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ ចាប់តាំងពីឆ្នាំ១៩៩៩ នូវថវិកាជាង ១៩លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីនប្រមាណជា ៣០គីឡូម៉ែត្រក្រឡា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក