ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសឡាវសម្រេច lockdown រយៈពេល១៥ថ្ងៃទៀត ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩

វៀងច័ន្ទ: នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលឡាវបានប្រកាសពីការសម្រេចចិត្ត បន្តវិធានការបិទខ្ទប់ (lockdown) រយៈពេល ១៥ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១

លោក ធីពផាន់កូន ចន្ថាវង្សា (Thipphakone Chanthavongsa) អនុប្រធានការិយាល័យនាយករដ្ឋមន្រ្តីឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ស្ថានភាពនៅក្នុងប្រទេសជិតខាងរបស់ឡាវ នៅតែមានហានិភ័យ ហើយពលករចំណាកស្រុកមួយចំនួនធំ បានវិលត្រឡប់ចូលមកកាន់ប្រទេសឡាវវិញជារៀងរាល់ថ្ងៃ ដូច្នេះវិធានការបិទខ្ទប់ នឹងត្រូវបានបន្តអនុវត្តរយៈពេល ១៥ថ្ងៃទៀតរហូតដល់ថ្ងៃទី០៣ ខែសីហាខាងមុខនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះឡាវទើបតែបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ១១៤នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,៥៤០ករណី ក្នុងនោះមានអ្នកស្លាប់ ០៥នាក់ និងអ្នកជាសះស្បើយ ២,៣១១នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក