ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា ចូលរួមអបអរសាទរចំពោះសម្តេចតេជោក្នុងឱកាសទទួលបានមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីឡាវ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា លោក ឯម ច័ន្ទមករា បានផ្ញើសារលិខិតអបអរសាទរចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីឡាវ លោក ថងលួន ស៊ីសូលីត ក្នុងអំឡុងទៅទស្សនកិច្ចនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឯម ច័ន្ទមករា បានថ្លែងដូច្នេះថា៖ «សូមសំដែងនូវគារវកិច្ចគោរពអបអរសារទរជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជាទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» គឺជាមោទកភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល»

គ្រឿងឥស្សរិយយស ដែលប្រធានាធិបតីបំពាក់ជូនសម្តេចតេជោនោះ គឺដោយសារសម្តេចបានជួយដល់ប្រទេស និងប្រជាជនឡាវក្នុងគ្រាលំបាក ក្នុងដំណាក់កាលនៃការឆ្លងរីកដាលនៃជំងឺកូវីដ-១៩។ ជាពិសេសសម្តេចបានជួយឧបត្ថម្ភវ៉ាក់សាំង សម្ភារវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាក។

ជាមួយគ្នានេះ ប្រធានាធិបតីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបំពាក់នូវគ្រឿងឥស្សរិយយសរបស់ឡាវជូនដល់អ្នកជំនួញកម្ពុជាចំនួន ៦រូបដែលកន្លងមកបានឧបត្ថម្ភថវិកាជូនរដ្ឋាភិបាលឡាវក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ផងដែរ។ ក្នុងនោះមានអ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា, ឧកញ៉ា ហ្គុយ ឆាយ , លោកឧកញ៉ា អ៊ឹង ស៊ីវម៉េង និងលោកឧកញ៉ា លី ហុង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក