ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មុនបិទ VOD អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រើពេល ៣ម៉ោងដើម្បីពន្យល់ឲ្យស្ថាប័ននេះដឹងពីកំហុសនិងធ្វើការកែកំហុសដែលចេញផ្សាយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៉ីផាន បានបញ្ជាក់ថា មុននាយករដ្ឋមន្ត្រីមានវិធានការលើ VOD លោកបានចំណាយពេលប្រហែលជា ៣ម៉ោង ដើម្បីបកស្រាយពន្យល់ពីកំហុសឆ្គងដែលស្ថាប័ននេះបានដកស្រង់ យកទៅចុះផ្សាយធ្វើឲ្យប៉ះពាល់ទៅដល់រាជរដ្ឋាភិបាល លោកក៏បានស្នើឲ្យស្ថាប័ននេះកែប្រែនូវការចុះផ្សាយផងដែរក៏ប៉ុន្តែស្ថាប័ននេះមិនព្រម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីវឌ្ឍនភាពរបស់ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះនៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងថា ការចុះផ្សាយរបស់សារព័ត៌មាន VOD ទៅលើការដែលថាលោកបាននិយាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ជំនួយទៅកាន់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីគឺជាការស្រង់ពាក្យសម្ដីខុសទាំងស្រុង ហើយលោកថាលោកមិនបាននិយាយបែបនេះនោះទេ។

លោកថា៖ «យើងខ្ញុំផ្ទាល់បានចំណាយពេល ៣ម៉ោងប្រកបដោយភាពទន់ភ្លន់ហើយនិងកិច្ចសហការថាសុំឲ្យធ្វើការកែសម្រួលកែតម្រូវ ឬក៏សុំទោសតែគេអត់ធ្វើ»

លោក ផៃ ស៉ីផាន បញ្ចាក់ប្រាប់អ្នកយកព័ត៌មាន EAC បន្ថែមថា ការបញ្ជាក់និងស្នើឲ្យមានការកែតម្រូវនេះគឺនៅថ្ងៃសៅរ៍ មុនមានការសម្រេចរបស់សម្ដេចតេជោ។

គួរឱ្យដឹងផងដែរថាសារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានបានចេញសេចក្តីលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះថា វាយឺតពេលហើយដែលសុំទោសខណៈដែលសម្ដេចបានសម្រេចចិត្តរួចទៅហើយកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ។

សម្ដេចតេជោបន្ថែមថា៖ «តើឈឺណាស់ទៅ ឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសុំទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»

ការលុបគឺបន្ទាប់ពីសារព័ត៌មានអនឡាញនេះចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ជំនួយទៅកាន់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រី ដែលត្រូវបានលោក ហ៊ុន ម៉ាណែត ចេញមុខមកបដិសេធ និងសុំឲ្យស្ថាប័ននេះកែតម្រូវឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក