ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់ដើរធ្លាក់ទឹកស្រះបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធម

បាត់ដំបង៖ បុរសម្នាក់សង្ស័យជំងឺរើឡើងធ្វើឱ្យវង្វេងស្មារតីដើរធ្លាក់ចូលទឹកស្រះបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធម។ សាកសពត្រូវបានប្រទះឃើញនៅវេលាម៉ោង ១៩និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ទុយ វឿង ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ បើតាមប្រភព ជនរងគ្រោះជាមនុស្សមានសតិមិនល្អ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍រយៈពេលកន្លងមក។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានបាត់ខ្លួន ក្រុមគ្រួសារព្យាយាមដើររក លុះរហូតដល់វេលាម៉ោង ១៩និង៥០នាទី ទើបប្រទះឃើញសាកសពអណ្តែតឡើងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័្ឆយ និងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក