ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ |

ប្រធានាធិបតីអាល្លឺម៉ង់បានមកដល់កម្ពុជាដោយសុវត្ថិភាពដើម្បីធ្វើទសន្សកិច្ចផ្លូវការ

សៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីអាល្លឺម៉ង់ ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ និងភរិយា បានអញ្ជើញមកដល់ព្រលានយន្តហោះខេត្តសៀមរាប ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ព្រមទាំងមន្ត្រីពាក់ព័ន្ធបានអញ្ជើញមកទទួលស្វាគមន៍ដំណើរមកដល់កម្ពុជារបស់លោកប្រធានាធិបតីអាល្លឺម៉ង់និងភរិយា។

ក្នុងដំណើរទស្សនាកិច្ចនេះដែរ ប្រធានាធិបតីអាល្លឺម៉ង់នឹងសិក្សាដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដែលកំពុងគាំទ្រដោយអាល្លឺម៉ង់ និងអំពីការងារជួសជុលដែលកំពុងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត ហើយលោកក៏នឹងទៅទស្សនាទីតាំងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Frank-Walter Steinmeier និងលោកស្រី Elke Bundenbender នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក