ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

របៀបភ្ជាប់ទៅកាន់ Telegram Channel របស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាសម្ដេចនឹងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្ដេចដើម្បីផ្ដល់ព័ត៌មានលឿនដល់ប្រជាពលរដ្ឋ។

តេឡេក្រាមគឺជាបណ្ដាញទំនាក់ទំនងសង្គមមួយដែលកំពុងពេញនិយមនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ សម្រាប់ពលរដ្ឋដែលចង់ភ្ជាប់ជាមួយនឹងតេឡេក្រាម channel របស់នាយករដ្ឋមន្ត្រីជាដំបូងអ្នកត្រូវមាន telegram app ជាមុនសិន។

អ្នកអាចដោនឡូតដោយឥតគិតថ្លៃពី app store សម្រាប់ទូរសព្ទ Iphone ឬ Play Store សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។

ក្រោយពីមាន App លោកអ្នកគឺត្រូវតែបង្កើតនៅ account មួយជាមុនសិន។ ការបង្កើតគណនីនោះគឺប្រើប្រាស់នៅលេខទូរសព្ទរបស់លោកអ្នក។

ក្រោយពីមានគណនីតេឡេក្រាមរួចហើយលោកអ្នកអាចរកមើលនៅក្នុងប៊ូតុងស្វែងរករួចសរសេរពាក្យនេះ៖ @spmhunsen នោះលោកអ្នកនឹងឃើញនូវ Channel របស់សម្ដេចដែលមានរូបប្រូហ្វាលដូចជារូប page facebook របស់សម្ដេចផងដែរ។

លោកអ្នកគ្រាន់តែចុចទៅលើ channel មួយនេះ អ្នកនឹងឃើញពាក្យថា Join នៅខាងក្រោម។ គ្រាន់តែចុចទៅលើពាក្យថា Join នោះលោកអ្នកបានភ្ជាប់ជាមួយ channel របស់នាយករដ្ឋមន្ត្រីហើយ គ្រប់ព័ត៌មានដែលនាយករដ្ឋមន្ត្រីផ្សព្វផ្សាយនៅលើ channel នេះនឹងឃើញនៅលើទូរសព្ទដៃរបស់លោកអ្នក។

សម្រាប់អ្នកដែលមានគណនីតេឡេក្រាមរួចស្រេចលោកអ្នកអាចចូលរួមតាម Link នេះ៖ https://t.me/spmhunsen ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើត Channel Telegram ជាផ្លូវការកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្ដល់ព័ត៌មានជូនពលរដ្ឋកាន់តែលឿន និងសំបូរបែប។

គួរឱ្យដឹងថា បច្ចុប្បន្នសម្ដេចតេជោបានប្រកាសពីបណ្ដាញសង្គមចំនួន៣ ជាផ្លូវការដែលមាន Facebook Page និង Telegram សម្រាប់បង្ហោះនូវកិច្ចការងាររបស់សម្ដេច និង Instagram ដែលសម្រាប់បង្ហោះពីសកម្មភាពផ្ទាល់ខ្លួនរបស់សម្ដេចនិងក្រុមគ្រួសារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក