ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោទទួលបានគ្រឿងឥស្សរិយយសពីប្រធានាធិបតីឡាវ

ឡាវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតដែលមានឈ្មោះថា «មេដាយផូសៃឡានសាង» ពីប្រធានាធិបតីឡាវ លោក ថងលួន ស៊ីសូលីត កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

គ្រឿងឥស្សរិយយស ដែលប្រធានាធិបតីបំពាក់ជូនសម្តេចតេជោនោះ គឺដោយសារសម្តេចបានជួយដល់ប្រទេស និងប្រជាជនឡាវក្នុងគ្រាលំបាក ក្នុងដំណាក់កាលនៃការឆ្លងរីកដាលនៃជំងឺកូវីដ-១៩។ ជាពិសេសសម្តេចបានជួយឧបត្ថម្ភវ៉ាក់សាំង សម្ភារវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាក។

ជាមួយគ្នានេះ ប្រធានាធិបតីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបំពាក់នូវគ្រឿងឥស្សរិយយសរបស់ឡាវជូនដល់អ្នកជំនួញកម្ពុជាចំនួន៦រូបដែលកន្លងមកបានឧបត្ថម្ភថវិកាជូនរដ្ឋាភិបាលឡាវក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ ក្នុងនោះមានអ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា, ឧកញ៉ា Guy Chhay, លោកឧកញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង។

សូមរំលឹក កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយជាវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង រួមនិងថវិកា ១៣លានដុល្លារ ដល់រដ្ឋាភិបាលប្រទេសឡាវដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក