ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យ ចំនួន៥

(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានចេញប្រកាសព័ត៌មានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖

១, បណ្ណាគារសន្តិភាពសាខាផ្លូវនរោត្តម (Peace Book Center  Norodom) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩  គឺជាបុគ្កលិកនៅទីតាំងខាងលើនេះ

២,ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩  ខែមេសា ឆ្នាំ២០២១មូលហេតុ៖អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

៣,មន្ទីរពេទ្យ  ស្រឡាញ់ទារក ឬ ពេទ្យជប៉ុន នៅថ្ងៃទី១៧  ខែមេសា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩  បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ

៤,មន្ទីរពេទ្យ  មិត្តភាពខ្មែរ-សូវៀត (ពេទ្យរស្ស៊ី)ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩  ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ

៥,ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាវត្តភ្នំ (ក្បែរពេទ្យជប៉ុន)ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩  គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យន់ណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើង ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក