ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ធ្វើទស្សនាកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកអង់គ្លេស-កម្ពុជា

ព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ១គ្រឿងឈ្មោះ HMS SPEY (P234) ដឹកនាំដោយមេបញ្ជាការ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសលោកវរនាវីទោ មីឃែល ប្រោតមែន (Cdr. Michael Proudman) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គណៈប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស និងសហការីបានអញ្ជើញចូលជួបសំណេះសំណាលសម្តែងការគួរសមជាមួយមេបញ្ជាការរងកងទ័ពជើងទឹក និង មេបញ្ជាការមូលដ្ឋានសមុទ្រ អ៊ុក សីហា ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-អង់គ្លេស ឲ្យកាន់តែល្អទ្វេរឡើងថែមទៀត ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈនេះជាលើកទី១ សម្រាប់ការចូលចតរបស់នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសនៅកម្ពុជា។

ជាមួយគ្នាដែរ ក្នុងដំណើរទស្សនកិច្ចនេះក៏មានការរួមសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនពន្លត់អគ្គិភ័យ លំហាត់ទប់ទឹកលើនាវាពេលមានអាសន្នកើតឡើងជាយថាហេតុ និងការប្រកួតកីឡា រវាងកងទ័ពជើងទឹកកម្ពុជាជាមួយកងទ័ពជើងទឹកអង់គ្លេសដើម្បីសឹក្សាឈ្វេងយល់ផ្លាស់ប្តូរដកស្រង់បទពិសោធពីគ្នាទៅវិញទៅមកផងដែរ។

គួរឱ្យដឹងដែរថា លក្ខណៈបច្ចេកទេសនាវា HMS SPEY-(P234) មានបណ្ដោយ ៩០.៤ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ជម្រៅទឹក ៤.៣ម៉ែត្រ ទម្ងន់ផ្ទុក ២ពាន់តោន និងចំនួនមនុស្ស ៦៧នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក