សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្រសួងសេដ្ឋកិច្ចរៀបចំការផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ២០២៣ ដើម្បីពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ក្រោមប្រធានបទ «ពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។

ក្នុងពិធីបើកសប្តាហ៍គាំពារសង្គម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចន ណារិទ្ធ បានលើកឡើងថា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានអនុម័ត និងដាក់ឱ្យអនុវត្តកម្មវិធីជាតិ និងរបបសន្តិសុខសង្គមជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកការគាំពារជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

លោកបានឱ្យដឹងថា វេទិកា “សប្ដាហ៍គាំពារសង្គម ឆ្នាំ២០២៣ នេះមានគោលដៅបង្កើតឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល តំណាងនិយោជក និយោជិត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានមកជួបជុំគ្នាពិភាក្សា និងផ្តល់មតិយោបល់លើគោលនយោបាយ និងដំណើរការអនុវត្តរបប ឬកម្មវិធីគាំពារសង្គមនានា ក្នុងគោលដៅតម្រង់ទិសឱ្យប្រព័ន្ធគាំពារសង្គមរបស់ជាតិ ឱ្យទៅមុខកាន់តែប្រសើរឡើង ខណៈឆ្នាំ២០២៣នេះ វេទិកាបានកំណត់យក «ការពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជាមូលបទសម្រាប់កិច្ចពិភាក្សា។

ជាមួយគ្នានេះដែរ លោក ចន ណារិទ្ធ ក៏បានលើកឡើងថា ក្រៅពីកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលជាកម្មវិធីជំនួយសង្គមពិសេសរបស់រដ្ឋាភិបាលបានបន្តផ្ដល់ការឧបត្ថម្ភដល់ពលរដ្ឋកម្ពុជាចំនួន ជាង ៧០ម៉ឺនគ្រួសារ ដែលរហូតមកដល់ពេលនេះមាន រយៈពេល ៣១ខែមកហើយ។

អគ្គលេខាធិការូបនេះបានគូសបញ្ចាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រុមប្រឹក្សាជាតិគាំពារសង្គមក៏ បានដាក់ចេញនូវអន្តរាគមន៍ជំនួយសង្គមពិសេសចំនួន២បន្ថែមទៀតគឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដើម្បីជួយសម្រាលបន្ទុក ជីវភាពរបស់គ្រួសារគោលដៅនានានៅទូទាំងផ្ទៃប្រទេស»។

ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ការរៀបចំ «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ នេះជាផ្នែកមួយនៃការចូលរួមពង្រឹង គោលការណ៍អភិបាលកិច្ចល្អ ក្នុងប្រព័ន្ធគាំពារសង្គមផងដែរ ដែលបង្កើតឱកាសឱ្យអ្នករៀបចំ គោលនយោបាយ បានស្តាប់កិច្ចពិភាក្សា និងទទួលដឹងឮអំពីលទ្ធផលនៃការដាក់ចេញនូវ គោលនយោបាយនានា ជាធាតុចូលដ៏សំខាន់សម្រាប់ការគិតគូររៀបចំអនាគតឱ្យកាន់តែប្រសើរ ។

លោកបានឱ្យដឹងថា គោលការណ៍នៃការពង្រឹងប្រសិទ្ធភាពនិងតម្លាភាព ពិតជាមានសារៈសំខាន់ក្នុងការធានាថា ទាំងថវិការដ្ឋ និងថវិកាភាគទាន ដែលបង់ដោយនិយោក និងកម្មករ-និយោជិតត្រូវបានប្រើប្រាស់ចំគោលដៅ និងមិនខ្ជះខ្ជាយ ស្របពេលដែលការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាកំពុងបោះជំហានទៅមុខកាន់តែប្រសើរការពង្រឹងប្រសិទ្ធភាព និងតម្លាភាពសម្រាប់ការគ្រប់គ្រងកាន់តែមានភាពចាំបាច់ឡើងថែមទៀត ។

គួរឱ្យដឹងដែរថា សប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនឹងផ្សព្វផ្សាយពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមការកំណត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគោលនយោបាយគាំពារសង្គម ការអភិវឌ្ឍនៃប្រព័ន្ធសន្តិសុខសង្គមការអភិវឌ្ឍនៃកម្មវិធីជាតិជំនួយសង្គម និងការពង្រឹងយន្តការគាំពារសង្គមដើម្បីតម្លាភាព និងគណនេយ្យភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក