ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រោះថ្នាក់រថភ្លើងនៅបាត់ដំបងទៀតហើយ! លើកនេះធ្លាក់ផ្លូវសង្កត់ផ្ទះពលរដ្ឋ

បាត់ដំបង៖ រថភ្លើងដឹកទំនិញសង្ស័យដាច់កង់បណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់ទូកុងតឺន័រចំនួន២ទូសង្កត់ផ្ទះពលរដ្ឋចំនួន២ខ្នងរងការខូចខាត។ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ប្រហែល៥ទាបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងមួយខ្សែ ផ្ទុកទំនិញនិងទូរកុងតឺន័រជាច្រើនទូ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរថភ្លើងបានដាច់កង់ធ្លាក់តួចេញពីផ្លូវបណ្តាលឱ្យក្រឡាប់ទូកុងតឺន័រស្រូវចំនួនពីរទូសង្កត់ប៉ះលើផ្ទះពលរដ្ឋខូចខាតប៉ះពាល់ចំនួន២ខ្នងតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុខាងម្ចាស់ក្រុមហ៊ុនរថភ្លើងបានទាក់ទងយករថយន្តស្ទូចយកតួររថភ្លើង និងទូកុងតឺន័រឡើងដើម្បីយកទៅធ្វើការជួសជុល ចំណែកផ្ទះដែលរងការខូចខាតប៉ះពាល់ចំនួន២ខ្នងត្រូវបាន អភិបាលក្រុងបាត់ដំបង លោក លាង វាសនា ចាត់ឱ្យមេប៉ុស្តិ៍ធ្វើរបាយការណ៍ដើម្បីចុះជួយនៅពេលក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក